ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​គេងភ្លាម​ៗ ​បន្ទាប់​ពី​ទទួលទាន​អាហារ

5 ឆ្នាំ មុន

ហេតុ​អ្វី​ទើប​អ្នក​មិន​គួរ​គេង ភ្លាម​ៗ ក្រោយ​ពេល​ទទួលទាន​អាហារ ។ បើ​ទោះជា​ការ​គេង និង​ការ​ទទួល​ទាន​​អាហារ គឺ​សំខាន់​ចំពោះ​សុខភាព​ក៏​ដូច​ជា​ក្នុង​ការ​ទ្រទ្រង់​ជីវិត​ក៏​ដោយ ប៉ុន្តែ​ការ​គេង ភ្លាម​ៗ ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់…

ហេតុ​អ្វី​ទើប​អ្នក​មិន​គួរ​គេង ភ្លាម​ៗ ក្រោយ​ពេល​ទទួលទាន​អាហារ ។ បើ​ទោះជា​ការ​គេង និង​ការ​ទទួល​ទាន​​អាហារ គឺ​សំខាន់​ចំពោះ​សុខភាព​ក៏​ដូច​ជា​ក្នុង​ការ​ទ្រទ្រង់​ជីវិត​ក៏​ដោយ ប៉ុន្តែ​ការ​គេង ភ្លាម​ៗ ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់ ឬ​ល្ងាច នោះ​អាច​នឹង​ផ្ដល់​នូវ​ប៉ះពាល់​ធ្ងន់​មួយ​ចំពោះ​សុខភាព​បាន​គួរ​ឲ្យ​ព្រួយបារម្ភ ។ ចន្លោះ​ពេល​ដ៏​សម​ស្រប​បំផុត​នៃ​ការ​ទទួលទាន​អាហារ និង​ការ​គេង គឺ​គម្លាត​ពី​២ ទៅ​៣​ម៉ោង ។ បញ្ហា​សុខភាព​ដែល​នឹង​កើតឡើង ប្រសិនបើ​អ្នក​បន្ត​ទម្លាប់​គេង ភ្លាម​ៗ ក្រោយ​ពេល​ទទួលទាន​អាហារ ៖

១.​ឡើង​ទម្ងន់ ៖ ការ​គេង​ភ្លាម​ក្រោយ​ពេល​ទទួលទាន​អាហារ គឺ​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ ។ ដើម្បី​រក្សា​បាន​នូវ​ទម្ងន់​សមតុល្យ វា​ចាំបាច់​ក្នុង​ការ​ដុត​បំផ្លាញ​កាឡូរី ប៉ុន្តែ​នៅ​ពេល​យើង​គេង ភ្លាម​ៗ បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់នោះ​ការ​ដុត​បំផ្លាញ​កាឡូរី គឺ​មិន​អាច​កើតឡើង​បាន​ឡើយ ។ ផ្ទុយ​ទៅ​វិញ កាឡូរី​ទាំងអស់ គឺ​ត្រូវ​ស្ដុក​​ទុក​ក្នុង​រាង​កាយ ។ ប្រសិនបើ​អ្នក​បន្ត​អនុវត្ត​ទម្លាប់​មិនល្អ​នេះ​យូរ​ទៅ អ្នក​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​នៃ​ការ​ឡើង​ទម្ងន់​យ៉ាង​ខ្លាំង ។

២.​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ៖ ជា​ធម្មតា​យើង​ត​ម្រេ​ត​ខ្នង​គេង​ផ្ងារ ឬ​បែរ​ទៅ​ម្ខាង បន្ទាប់​ពី​ទទួលទាន ។ ក្នុង​ទីតាំង​បែប​នេះ ឳ​កាស​ដែល​ទឹក​អាស៊ីត​ក្រពះ​ហូរ​ត្រឡប់​ទៅ​កាន់​បំពង់​អាហារ​វិញ គឺ​មាន​ខ្ពស់​ណាស់ ហើយ​វា​នឹង​បង្ក​ឲ្យ​មានការ​ផលិត​អាស៊ីត​លើស​កម្រិត​។ ដំណើរការ​នេះ​អាច​បណ្ដាល​ឲ្យ​អ្នក​ជួប​ប្រទះ​នូវ​បញ្ហា​ក្រហាយ​ទ្រូង ហើយ​ក៏​រំខាន​ដល់​ការ​គេង​ផង​ដែរ ។

៣.​បង្កើន​ជាតិ​អាស៊ីត ៖ នៅ​ពេល​អាហារ​ចួ​ល​ដល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ការ​បញ្ចេញ​ទឹក​អាស៊ីត​នឹង​ចាប់ផ្ដើម​ឡើង ។ ការ​គេង ភ្លាម​ៗ បន្ទាប់​ពី​ទទួលទាន​អាហារ គឺ​នឹង​ធ្វើ​ឲ្យ​អាស៊ីត និង​អាហារ​ហូរ​ត្រឡប់​ទៅ​ក្នុង​បំពង់​អាហារ​វិញ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។

៤.​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៖ ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា គម្លាត​ពេល​រាល់​២០​នាទី​នៃ​ការ​គេង និង​ការ​ទទួលទាន កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ​២០​ភាគរយ ។ នៅ​ពេល​យើង​គេង​ភ្លាម​ក្រោយ​ពេល​អាហារ ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ត្រូវ​ទទួល​បន្ទុក​ធ្វើការ​បន្ថែម​ដើម្បី​បំពេញ​ដំណើរការ​នៃ​ការ​រំលាយ​អាហារ ។ នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​កើនឡើង​នៃ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​វា​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

៥.​រំខាន​ដល់​ដំណេក ៖ ការ​ទទួលទាន​អាហារ​ច្រើន យ៉ាង​ហោច​ណាស់​ត្រូវការ​ពេល​ពី​២​ទៅ​៣​ម៉ោង​ដើម្បី​រំលាយ ដូច្នេះ​វា​ត្រូវ​តែ​មាន​ចន្លោះ​ម៉ោង​រវាង​ការ​ទទួលទាន និង​ការ​គេង ។ បើ​មិន​ដូច្នោះ​ទេ វា​អាច​បណ្ដាល​ឲ្យ​ឈឺពោះ​ដោយសារ​តែ​ការ​រំលាយ​អាហារ ហើយ​នាំ​ឲ្យ​គេង​មិន​លក់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ