ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទូទាំង​ខេត្ត​ព្រះ​សីហនុ​​បើក​យុទ្ធ​នា​ការ​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ​​​សមា​ជិក សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​ព្រៃ​នប់​ប្រមាណ​៣.៩២៧​នាក់ មក​ពី​​១៤​ឃុំ​​ ​​នា​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៣​នេះ​ បាន​​មក​ជួប​ជុំ​គ្នា​​នៅ​សួន​ច្បារ​ក្បែរ​ទី​ប្រជុំ​ជន​ផ្សារ​វាល​រេញ​ដើម្បី​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ ក្រោម​ការ​ចូល​រួម​ពី​​លោក​សួស កាណាន គណៈអចិន្ត្រៃយ៍​ចុះ​ជួយ​ខេត្ត​ព្រះ​សីហនុ​ លោក​សូ ជុង​ហួ ​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ព្រៃ​នប់ ព្រម​ទាំង​សមាជិក​ សមា​ជិកា​ក្នុង​មន្ទីរ​អង្គ​ភាព​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កុះ​ករ។

ខេត្ត​ព្រះ​សីហនុ ៖ ​​​សមា​ជិក សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​ព្រៃ​នប់​ប្រមាណ​៣.៩២៧​នាក់ មក​ពី​​១៤​ឃុំ​​ ​​នា​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៣​នេះ​ បាន​​មក​ជួប​ជុំ​គ្នា​​នៅ​សួន​ច្បារ​ក្បែរ​ទី​ប្រជុំ​ជន​ផ្សារ​វាល​រេញ​ដើម្បី​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ ក្រោម​ការ​ចូល​រួម​ពី​​លោក​សួស កាណាន គណៈអចិន្ត្រៃយ៍​ចុះ​ជួយ​ខេត្ត​ព្រះ​សីហនុ​ លោក​សូ ជុង​ហួ ​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ព្រៃ​នប់ ព្រម​ទាំង​សមាជិក​ សមា​ជិកា​ក្នុង​មន្ទីរ​អង្គ​ភាព​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កុះ​ករ។ ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត​គេ​សង្កេត​ឃើញ​មាន​រថ​យន្តចំនួន​១២២​គ្រឿង ម៉ូតូ​៧៥៧​គ្រឿង និង​មី​ក្រូ​៣៣​​។

ដោយ​ឡែក​ក្នុង​ស្រុក​ស្ទឹង​ហាវ​​មាន​សមា​ជិក​ សមា​ជិកា​ចំនួន​១.៤៥០​នាក់​ មក​ពី​​​ឃុំចំនួន​៣​ ស្រុក​កំពង់​សិលាមាន​២២០​នាក់​ មក​ពី​ឃុំ​ចំនួន​៤​​ រថ​យន្ត​៧០​គ្រឿង ម៉ូតូ​២០០​គ្រឿង ​។

ក្នុង​ទូទាំង​ខេត្ត​ព្រះ​សីហនុមាន​គណ​បក្ស​ចំនួន​៧​ឈរ​ឈ្មោះ​បោះ​ឆ្នោត តែ​គេ​សង្កេត​ឃើញ​មាន​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ប៉ុណ្ណោះ​ដែល​បើក​យុទ្ធ​នា​ការ​ឃោសនា​រក​សម្លេង​ឆ្នោត ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គេ​ឃើញ​មាន​​អ្នក​ចូល​រួម​ហែ​ក្បួន​តិច​តួច​បំផុត​។​