ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ប្ញស្សីកែវ និង​ខណ្ឌទួល​គោក​ចាប់​ផ្តើម​ដង្ហែ​ក្បួន​ចេញ​​ឃោសនា​​ហើយ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​សមា​ជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌប្ញស្សីកែវមានចំនួន​១០០០នាក់, រថយន្ត​តូច-ធំចំនួន​៦៥​គ្រឿង, រថយន្ត​ភ្លេង​ចំនួន២គ្រឿង និង​ម៉ូតូ​ចំនួន​២០០គ្រឿង​ ដែល​ដឹក​នាំ​ដោយ​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ ​នៅ​វេលា​ម៉ោង​៧ និង​៤៥​ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ នេះ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​មជ្ឈ​មណ្ឌល​សន្និសីទ​ និង​ពិព័រណ៍​កោះពេជ្រ ។

ក្នុង​នោះក៏បានចាប់​ផ្តើមធ្វើ​មិទ្ទិញ មុន​នឹង​ដង្ហែ​ក្បួន​តាម​មុខ​សញ្ញា​នានា និង​តាមមូល​ដ្ឋាន​របស់ខ្លួន និង​មាន​ការប្រគំ​តន្ត្រី​ផងដែរ ។ ដោយឡែក​នៅ​ខណ្ឌ​ទួល​គោកវិញ ក៏មានសមាជិក សមាជិកា​ចំនួន​១៥០០នាក់​, រថយន្ត៣៣គ្រឿង, ម៉ូតូ​២០០គ្រឿង ក៏បាន​ដង្ហែ​តាម​ភូមិ​សាស្ត្រ​ខណ្ឌទួល​គោក​ និង​មាន​៤កន្លែងទៀត​គឺ ម្តុំអង់​តែន​ទួលគោក, មុខ​បណ្ណាល័យ​​សម្តេចតេជោ, ផ្លូវ​២៧១កែង​ទេពផន និង​មុខ​វិទ្យាល័យ​ជា ស៊ីម​ សាមគ្គី​ ដើម្បី​​ដើម្បី​ផ្សព្វ​ផ្សាយ​​គោលនយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជាជូន​សមាជិក​សមាជិកា​ និងប្រជាពលរដ្ឋ​​ ក្នុង​នោះ​ក៏មានការប្រគំ​តន្ត្រី​ផងដែរ ៕