ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាប​​ទូក​ម៉ាស៊ីន​៥គ្រឿ​ង​ដែល​នេសាទ​​ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​​៖ កម្លាំ​ង​សមត្ថកិច្ច​​ចម្រុះ​ដឹក​នាំ​ដោយ​ខណ្ឌ​​រដ្ឋបាល​ជល​ផល​ខេត្ត​កាលពី​យប់​ថ្ងៃទី​២៥ មិថុនា​ ២០១៣ បាន​​ចុះ​ឆ្មក់​បង្ក្រាប​ទូល​នេសាទ​ចំនួន​៥គ្រឿ​ង​ ដែល​បាន​​លួ​ច​ចូល​ធ្វើ​សកម្ម​ភាព​បណ្ដែត​​មង​ នៅ​ក្នុ​ងតំបន់​អភិរក្ស​សត្វ​ផ្សោត​​ទន្លេ​មេគង្គ​។

លោក​ម៉ុក​ ពន្លក​ នាយ​រង​ខណ្ឌ​រដ្ឋបាល​​ជល​ផល​ខេត្ត​ បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​​បាន​ព័ត៌​មាន​ច្បាស់​អំពី​ករណី​បទ​ល្មើ​ស​នេសាទ​នៅក្នុង​ដែន​អភិរក្ស​នេះ​រួច​មក​ កម្លាំ​​ង​ជំនាញ​រដ្ឋ​បាល​ជល​ផល​ ដឹកនាំ​ដោយ​រូប​​លោក​ សហការជាមួយ​កម្លាំង​នគរ​បាល​ប្រឆាំ​ង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ និង​កម្លាំង​កង​​រាជ​អាវុធ​ហត្ថ​ខេត្ត​ ឆ្នាំ​ទន្លេ​ និង​សហ​គម​​ន៍​នេសាទ​ បាន​ចុះ​បង្ក្រាប​ទូក​នេសាទ​ល្មើស​ច្បាប់​ទាំង​៦គ្រឿ​ង​នេះ​នៅកណ្ដាល​​ទន្លេមេគង្គ​​ ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត​ ក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ ស្រុក​ព្រែក​ប្រសព្វ​ និង​ឃុំ​ថ្ម​គ្រែ​ ស្រុក​ចិត្រ​បុរី​ ៕