ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៣ មាន​រៀប​ចំ​ពិធី​អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ក្រោម​អធិបតី​ភាព​លោក​អ៊ុត សំអន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​អភិ​បាល​​​ខេត្ត​ និង​ជា​​ប្រធាន​គណៈ​កម្មា​ធិការ​​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ លោក​គ្រូ អ្នក​គ្រូ និង​សិស្សា​នុសិស្ស​ជា​ច្រើន​រយ​នាក់​។​

លោក​វរ​សេនីយ៍​ឯក​ ឡុង សាគុន្ធ​ ស្នង​ការ​រង​បាន​​អាន​របាយ​ការណ៍​លទ្ធ​ផល​ការ​ងារ​ត្រួត​ពិនិត្យ​​គ្រឿង​ញៀន​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៣ របស់​គណៈ​កម្មា​ធិការខេត្ត​កំពង់​ធំ​ឃើញ​ថា ការ​ផលិត​ ការ​លប​លួច​ដាំ​ដុះ​ដំណាំ​កញ្ឆា​ និង​ការ​ចំរាញ់​ប្រេង​រុក្ខ​ជាតិ​ញៀន​ពុំ​មាន​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ទេ ។​ សកម្ម​ភាព​នៃ​ការ​បង្ក្រាប​​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​​មុខ​សញ្ញា​ចាស់​ថយ​ចុះ រី​ឯ​មុខ​សញ្ញា​ថ្មី​សមត្ថ​កិច្ច​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​ ៕