ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើដំបូលឃ្លាំង​កម្ពស់​៦ម៉ែត្រ បណ្តាល​ឱ្យមានរបួសធ្ងន់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កម្មករ​​សំណង់​ម្នាក់​​បាន​ធ្លាក់​ពីលើ​​ដំបូលឃ្លាំងដែល​​កំពុង​សាង​សង់កម្ពស់​​៦ម៉ែត្រ​ បណ្តាល​ឱ្យ​មានរបួសធ្ងន់ និង​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​​ផ្អើល​​​កាលពីវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​២៦ មិថុនា ២០១៣ នេះ ស្ថិត​​ក្នុង​សង្កាត់​​ភ្នំ​ពេញ​​ថ្មី ខណ្ឌ​សែន​
សុខ​ ។

​តាមប្រភព​បាន​ឱ្យដឹងថា ជន​រងគ្រោះ​ឈ្មោះ​ផាន់ រ៉ន អាយុ​៤៦ឆ្នាំ ខណៈ​ដែលគាត់កំពុង​ធ្វើការ​ ក៏បានភ្លាត់​ស្នៀត​ធ្លាក់​មក​ប៉ះ​វេរ៉ង់​ដា ហើយក៏ខ្ទាត​ធ្លាក់ចុះមកជាន់ក្រោម ដែល​មាន​កម្ពស់​៦ម៉ែត្រ​តែម្តង បណ្តាល​ឱ្យ​មាន​របួស​រលាត់ដៃជើង និង​ប៉ះពាល់ដល់ឆ្អឹងជំនី​រ​ខាង​ឆ្វេង ហើយ​សន្លប់​ស្តូក​ស្តឹង​តែម្តង ។ ជនរងគ្រោះ​ត្រូវបាន​កម្មករ​ដូចគ្នា​បញ្ជូនមក​សង្គ្រោះ​នៅមន្ទីរពេទ្យព្រះកុសុមៈ ហើយ​សមត្ថ​កិច្ច​កំពុង​ទាក់​ទងទៅ​ក្រុមគ្រួសារ​ផង​ដែរ ៕ ​