ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុកស្អាង ចាប់​ផ្សឹក​ព្រះសង្ឃ​២​រូប​ពាក់​ព័ន្ធកឹបកេង​លុយ​វត្ត

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ព្រះ​សង្ឃ​២​​រូប​​ត្រូវ​បានធម្មការ​ស្រុក​-ខេត្ត និង​អាជ្ញាធរ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​ចាប់​ផ្សឹក​ បន្ទាប់​ពីត្រូវ​ប្រជា​ពលរដ្ឋដេញចេញពីវត្ត​ប្រាសាទ​ប្រាំ ស្រុក​កៀន​ស្វាយ កាលពី​​៧​ខែ​មុន​ ដោយ​ចោទ​ប្រកាន់​ថា កិប​កេង​លុយវត្ត​​ទៅ​ឱ្យ​ក្រុមគ្រួសារ​ ហើយ​រត់​ទៅរស់​​នៅជា​មួយ​ប្រពន្ធ​នៅ​ភូមិ​ព្រែក​តាជ័រ ឃុំស្វាយ​​ប្រទាល ស្រុក​ស្អាង ។

ការ​ចាប់​ផ្សឹកព្រះសង្ឃ​ខាងលើ​នេះ​ធ្វើឡើង​​កាលពី​វេលា​ម៉ោង​៤​រសៀលថ្ងៃទី​​២៥ មិថុនា ២០១៣ ។ ព្រះសង្ឃទាំង​​២រូប ១-ឈ្មោះ​កែវ សំបូរ អាយុ​​៦២​ឆ្នាំ និង​២-ឈ្មោះ​កែវ  សំបុក អាយុ​៦០​​ឆ្នាំ ទាំង​២​នាក់​ជាបង​ប្អូន​បង្កើត​ ៕