ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពបុរសម្នាក់​អណ្តែត​នៅ​ឆ្នេរ​សមុទ្រ​ សង្ស័យ​ជាករណីឃាតក.ម្ម

11 ឆ្នាំ មុន

ក្រុងព្រះសីហនុ ៖ សព​បុរសម្នាក់​ត្រូវបាន​កម្មករប្រទះឃើញ​អណ្តែតនៅ​ឆ្នេរ​សមុទ្រជាប់​រោងចក្រ​អគ្គិសនី​ប្រើ​ដោយ​ថាម​ពល​ធ្យូង​ថ្ម​ បង្ក​​ឱ្យ​មាន​​ការ​​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​​៥ល្ងាច​ថ្ងៃទី​២៥ មិថុនា ២០១៣ នេះ ស្ថិតនៅក្នុង​ឃុំ​កំពេញ ស្រុកស្ទឹង​ហាវ ខេត្ត​ព្រះ​​សី​ហនុ ។

ករណី​​នេះគេ​នៅពុំ​ទាន់ស្គាល់​អត្ត​សញ្ញាណនៅ​ឡើយទេ តែ​បើ​​តាម​ប្រភព​​ជំហាន​​ដំបូង​​​គេ​សង្ស័យ​​ថា ជា​​អំពើ​​ឃាត​កម្ម​ ​សម្លាប់​​រួច​ទម្លាក់​​​ចោល​ចូល​​ទៅ​ក្នុង​​សមុទ្រ ។

សព​បុរស​រងគ្រោះ​ត្រូវ​បាន​​​គេ​ស្គាល់​ឈ្មោះ​​ឆេង ឆុន អាយុ​៣៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ទួល​សាលា ឃុំ​អូរ​សារ៉ាយ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ។ ​សមត្ថកិច្ច​​មូល​ដ្ឋាន​​កំពុង​​រង់​ចាំ​​ខាង​អ្នក​បច្ចេស​ទេស ដើម្បី​ត្រួតពិនិត្យ​សាកសព​ ៕