ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ស្ត្រី​ដ៏​ល្បី​នៅ​ខេត្តក្រចេះ​សំបូរដោយ​​រឿងអាស្រូវ សាលាដំបូងខេត្ត​…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ត្រី​អាជីវករ​ដ៏​ល្បី​នៅ​ខេត្តក្រចេះ​ម្នាក់ ដែល​សម្បូរ​ដោយ​រឿង​ចម្រូងចម្រាស់​ឥត​ឈប់​ឈរ​ក្នុង​សំណុំរឿង​ទាក់ទង​នឹង​ប្រាក់​មាន​ទំហំ​រាប់​សែន​ដុល្លារ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ សម្រេច​​​ឃាត់ខ្លួន​នៅ​ព្រឹក​នេះ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​រំលោភ​លើ​ទំនុកចិត្ត​។ ស្ត្រី​ជា​អាជីវករ​ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​បណ្តឹង​រឿង​ប្រាក់​កាក់​នេះ​ឈ្មោះ ភី មុំ…

ខេត្តក្រចេះ ៖ ស្ត្រី​អាជីវករ​ដ៏​ល្បី​នៅ​ខេត្តក្រចេះ​ម្នាក់ ដែល​សម្បូរ​ដោយ​រឿង​ចម្រូងចម្រាស់​ឥត​ឈប់​ឈរ​ក្នុង​សំណុំរឿង​ទាក់ទង​នឹង​ប្រាក់​មាន​ទំហំ​រាប់​សែន​ដុល្លារ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ សម្រេច​​​ឃាត់ខ្លួន​នៅ​ព្រឹក​នេះ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​រំលោភ​លើ​ទំនុកចិត្ត​។

ស្ត្រី​ជា​អាជីវករ​ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​បណ្តឹង​រឿង​ប្រាក់​កាក់​នេះ​ឈ្មោះ ភី មុំ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ក្រចេះ ត្រូវ​បាន​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត លោក ជា សុ​ភក្ត្រ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ក្នុង​សំណុំរឿង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ទំហំ​ប្រាក់​ចំនួន​ជាង​១​សែន​ដុល្លារ ពី​ដើម​បណ្តឹង​ដែល​ជា​ភាគហ៊ុន​ជំនួញ​ជួញដូរ​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​មួយ​។

ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​លោក ជា សុ​ភក្ត្រ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា សំណុំ រឿង​នេះ លោក​បាន​បញ្ចប់​ការ​សាកសួរ និង​បាន​បញ្ជូន​ទៅ​ដល់​ដៃ​ចៅក្រម​ហើយ នៅ​ថ្ងៃ​ទី​៧ ខែធ្នូ​នេះ ដើម្បី​បន្ត​នី​តិ​វិធី​។

នេះ​គ្រាន់តែ​ជា​ការ​អនុវត្ត​បណ្តឹង​ថ្មី​មួយ​ពី​ដើមបណ្តឹង​ទាក់ទង​នឹង​លុយ​ជាង​១​សែន​ដុល្លារ ពី​ភាគី​ម្ចាស់​ភាគ​ហ៊ុន​ដែល​ស្ត្រី​ឈ្មោះ ភី មុំ បាន​កិបកេង​ប្រាក់​បំបាត់​យក ខណៈ​ដែល​ស្ត្រី ជា​អាជីវករ​រូប​នេះ​នៅ​មាន​បណ្តឹង​ជា​ច្រើន​ដទៃ​ទៀត ពី​ដើមបណ្តឹង​ផ្សេង​គ្នា​នៅ​ក្នុង​ខេត្ត​ក៏​ដូច​នៅ​ក្រៅ​ខេត្ត​លើ​សំណុំរឿង​ទាក់ទង​នឹង​ប្រាក់​នេះ​តែ​ម្តង​។

គួ​រំលឹក​ផង​ដែរ​ថា កាលពី​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៤ ស្ត្រី​រូប​នេះ​ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ ចុះ​អនុវត្ត​ដីកា​រឹបអូស​លំនៅ​ឋាន និង​រឹបអូស​រថយន្ត​ផ្អើល​ទីប្រជុំជន​ក្រុង​ក្រចេះ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ ក្នុង​សំណុំរឿង​ករណី​ជំពាក់​ប្រាក់​ម្ចាស់​បណ្តឹង​ផ្សេង​ទៀត​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ