ខេត្តកំពង់ចាម៖ សមាជិកគណបក្សសង្គ្រោះជាតិ១២រូប ក្នុងនោះមានបេក្ខជនតំណាងរាស្ត្រផងដែរ នៅវេលារសៀលថ្ងៃទី២៥ មិថុនា ២០១៣ បានមកចុះចូលជាមួយគណបក្សប្រជាជនម្ពុជា ។
ពិធីទទួលស្វាគមន៍សមាជិកថ្មីនេះ បានធ្វើឡើងនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមការអញ្ជើញចូលរួមពីលោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លោកហ៊ុន ម៉ានិត លោកលន់ លឹមថៃអភិបាលខេត្ត និងសមាជិក សមាជិកាជាច្រើនរូបទៀត ។
លោកលន់ លឹមថៃ បានមានប្រសាស៍ស្វាគមន៍ សមាជិកគណបក្សសង្គ្រោះជាតិដែលមករួមរស់ជាមួយគណបក្សប្រជាជន ដែលការចុះចូលនេះមិនមែនជាការទិញទឹកចិត្តនោះទេ ដោយពួកគាត់យល់ឃើញថាគណបក្សប្រជាជនដឹកនាំប្រទេសមានការរីកចម្រើន។
ចែករំលែកព័តមាននេះ