ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ថ្លៃ​កើត​រោគ​សរសៃ​ប្រសាទ​កា.ប់​​បង​ថ្លៃ​3​កាំបិត​វិះ​ក្ស័យ​សង្ខារ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ យុវជន​កើត​រោគ​សរសៃ​ប្រសាទ​ម្នាក់​ឈ្មោះ​ គ្រួច​ ពៅ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ភូមិ​ទី​២​ ឃុំ​រកា​ខ្នុរ​ ស្រុក​ក្រូច​ឆ្មារ​ បាន​កា.ប់​​បង​ថ្លៃ​ប្រុស​វ័យ​៥០​ឆ្នាំ​ម្នាក់​​ចំនួន​៣​កាំបិត​ផ្គាក់​ត្រូវ​​ក្បាល​១​កាំបិត​ ពោះ​១​កាំបិត​ ធ្លាយ​ពោះ​វៀន​ និងដៃ​១​កាំបិត​ បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើងកាល​ពី​​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​២៣​ មិថុនា​ នៅ​លើ​ផ្ទះ​ជន​សង្ស័យ​ ។​

ខេត្ត​កំពង់​ចាម​ ៖ យុវជន​កើត​រោគ​សរសៃ​ប្រសាទ​ម្នាក់​ឈ្មោះ​ គ្រួច​ ពៅ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ភូមិ​ទី​២​ ឃុំ​រកា​ខ្នុរ​ ស្រុក​ក្រូច​ឆ្មារ​ បាន​កាប់​​បង​ថ្លៃ​ប្រុស​វ័យ​៥០​ឆ្នាំ​ម្នាក់​​ចំនួន​៣​កាំបិត​ផ្គាក់​ត្រូវ​​ក្បាល​១​កាំបិត​ ពោះ​១​កាំបិត​ ធ្លាយ​ពោះ​វៀន​ និងដៃ​១​កាំបិត​ បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើងកាល​ពី​​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​២៣​ មិថុនា​ នៅ​លើ​ផ្ទះ​ជន​សង្ស័យ​ ។​

លោកអនុ​សេនីយ៍​ឯក​ ប៊ន​ ប៊ុនថា​ អធិការ​រង​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​​ឱ្យ​ដឹង​ថា​ បុរស​ដែល​រងដោយ​​ការ​កាប់​ប្រហារ​នោះ​ឈ្មោះ​ យ៉េន​ ខាន់​ រស់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំ​ដែន​ថៃ​ បាន​មក​លេង​ស្រុក​កំណើត​កាល​ពី​​ថ្ងៃ​ទី​២៣​ មិថុនា​ ។​ ក្រោយ​ពី​​មក​ដល់​ផ្ទះ ​នៅ​ពេល​ល្ងាច​ក៏​​​ជិះ​ម៉ូតូ​របស់​បងប្អូន​ចេញ​ទៅ​ហូប​បាយ​នៅ​ផ្ទះ​អ្នក​ភូមិ​រហូត​ដល់​​ម៉ោង​ជិត​៩​យប់​ ទើប​​ដើរ​ទៅ​ផ្ទះ​ដោយ​បាន​រុញ​ទ្វារ​ផ្ទះខាង​មុខ​បើក​ដើម្បី​ចូល​ទៅ​​​សម្រាក ។​ ពេល​នោះ​​​ប្អូន​ថ្លៃ​នៅ​លើ​ផ្ទះបាន​​សួរ​នាំ​ តែ​បុរស​ជា​បង​ថ្លៃ​មិន​បាន​ឆ្លើយទេ ហើយ​​គ្រាន់​តែ​បើក​ទ្វារ​ចូល​ទៅ​បាន​​​បន្តិច​ប៉ុណ្ណោះ​ ក៏​ត្រូវ​ប្អូន​ថ្លៃ​កាប់​​តែ​ម្តង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ។​

ប្រ​ភព​ដដែល​បន្ត​ថា ទោះ​បី​ជា​ត្រូវ​របួស​ តែ​បុរស​ជាបង​ថ្លៃ​មានស្មារតី​រឹង​មាំ​បាន​រត់​ចុះ​មក​ដី​ សំដៅ​ទៅ​ផ្ទះ​អ្នក​ភូមិ​ផង​របង​ជា​មួយ​ឱ្យ​ជួយ​ ។ ភ្លាមៗ​នោះក៏​ប​ង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដឹង​ដល់​សមត្ថ​កិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ ​និង​បាន​នាំ​អ្នក​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជា​បន្ទាន់​ទាំង​យប់ ។​ ក្រោម​កិច្ច​សហ​ការ​ជាមួយ​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​ យុវ​ជន​​ជា​ប្អូន​ថ្លៃ​ត្រូវ​បាន​ចាប់​ខ្លួន និង​​ដក​ហូត​បាន​កាំបិត​ផ្គាក់​មួយ​ទាំង​ផ្លែ​ និង​ដង​ជាង​១​ម៉ែត្រ​ ហើយ​​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ក្រូច​ឆ្មារ​ដើម្បី​សួរ​នាំ​ ​។​

លោក​អនុ​សេនីយ៍​ឯក​ ប៊ន​ ប៊ុនថា​ បាន​បញ្ជាក់​ថា​ រាល់​ថ្ងៃ​យុវជន​ជា​ប្អូន​ថ្លៃ​រស់​នៅ​លើ​ផ្ទះ​ឈើ​នោះ​តែ​ម្នាក់​ឯង​ទេ​ ដោយ​ម្តាយ​បាន​ចេញ​ទៅ​រក​ស៊ី​នៅឯ​​ស្រុក​ស្ទឹង​ត្រង់​ជាច្រើន​ខែ​មក​ហើយ។​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៤​ មិថុនា​ ជន​សង្ស័យ​ជា​ប្អូន​ថ្លៃ​​ត្រូវ​បាន​នាំ​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាលខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់ ៕