ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ស្ថានីយ​បូម​ទឹក​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ភូមិ​សូ​ ស្រុក​ស្វាយ​ជ្រំ​

10 ឆ្នាំ មុន

ខេត្តស្វាយ​រៀង​ ៖ កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​ក្នុង​វត្ត​ពោធិ៍​សន្តោត​មាន​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ​បូម​ទឹក​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ភូមិ​សូ​ ស្ថិត​នៅ​ភូមិ​សូ​ ឃុំ​ដូន​ស​ ស្រុក​ស្វាយ​ជ្រំ​ ក្រោម​អធិប​តី​ភាព​លោក​ជំទាវ​បណ្ឌិត​ ម៉ែន​ សំអន​ ប្រធាន​គណៈ​កម្មា​ធិកា​រ​កណ្តាល​ចុះ​ជួយ​ខេត្ត​ស្វាយ​រៀង​ ។ នៅ​ក្នុង​ពិធិ​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​

ខេត្តស្វាយ​រៀង​ ៖ កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​ក្នុង​វត្ត​ពោធិ៍​សន្តោត​មាន​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ​បូម​ទឹក​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ភូមិ​សូ​ ស្ថិត​នៅ​ភូមិ​សូ​ ឃុំ​ដូន​ស​ ស្រុក​ស្វាយ​ជ្រំ​ ក្រោម​អធិប​តី​ភាព​លោក​ជំទាវ​បណ្ឌិត​ ម៉ែន​ សំអន​ ប្រធាន​គណៈ​កម្មា​ធិកា​រ​កណ្តាល​ចុះ​ជួយ​ខេត្ត​ស្វាយ​រៀង​ ។ នៅ​ក្នុង​ពិធិ​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ស្វាយ​ជ្រំ​ លោក​គ្រូ​-អ្នក​គ្រូ​ សិស្សា​នុសិស្ស​ និង​ប្រជា​ពល​រដ្ឋ​សរុប​​២.៤២៩​នាក់​ផង​ដែរ​ ។

លោក​ សុទ្ធ​ គឹម​ច័ន្ទ​ អភិបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឡើង​អាន​របាយ​ការណ៍​ជូន​គណៈ​អធិប​តី​ និង​អង្គ​ពិធី​ឱ្យ​បាន​ជ្រាប​ថា​ ស្ថានី​យបូម​​ទឹកសម្តេច​តេ​ជោ​​ហ៊ុន​ សែន​ ភូមិ​សូ​ នេះ​​គឺ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន​   សែន ។ ភូមិ​សូ​​នេះ​បាន​ជីក​ប្រឡាយ​មេ​ប្រវែង​៣០០​ម៉ែត្រ​ ជម្រៅ​៣​ម៉ែត្រ​ មាត់​ប្រឡាយ​ទំ​ហំ​៤,៥ម៉ែត្រ​ ដើម្បី​នាំ​ទឹក​ពី​អាង​កំពង់​​សូ​ មក​ស្ថានីយ​ដែល​មាន​បំពាក់​មា៉ស៊ីន​ចំនួន​២​គ្រឿង​ ​មាន​បំពង់​បូម​ទឹក​មុខ​កាត់​០,៥០​ម៉ែត្រ​ និង​ប្រឡាយ​បណ្តែត​ធ្វើ​ពី​បេ​តុង​ប្រវែង​២៦០​ម៉ែត្រ​ បាតក្រោម​១​ម៉ែត្រ​ មាត់​លើ​២​ម៉ែត្រ​ ដើម្បី​បង្ហូរ​ទឹក​ចែក​ចាយ​នៅ​តាម​ប្រឡាយ​នា​នា​ក្នុង​ភូមិ​សូ​ ភូមិ​ព្រៃ​រកា​ ភូមិ​ដូង​ព្រះ​ ភូមិ​បឹង​កែក​ ភូមិ​ចិន្សា​ និង​ភូមិ​អូ​រ​ស្រងាំ​ ដែល​អាច​ជួយ​សង្គ្រោះ​ និង​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ស្រែ​ប្រមាណ​មួយ​ពាន់​​ហិកតា​ ។

លោក​ជំទាវ​បណ្ឌិត​ ម៉ែន​ សំអន​ បាន​មាន​មតិ​សំណេះ​សំណាល​ថា​ នេះ​ជា​ស្ថានីយ​បូម​ទឹក​ទី​៤៩​ហើយ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រា​៉​នី​ ហ៊ុន​ សែន​ និង​ការ​ចូល​រួម​អំពី​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​ និង​សប្បុរស​ជន​នា​នា​ដែល​មាន​ជំនឿ​លើ​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​អភិ​វឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​ ។

នៅ​ក្នុង​ពិធី​នេះ​ក៏​មាន​ការ​បំពាក់​គ្រឿង​ឥស្សរិយ​យស​ដល់​សប្បុរស​ជន​ និង​ផ្តល់​អំណោយ​ជូន​លោក​គ្រូ​-អ្នក​គ្រូ​៨៥​នាក់​ ក្នុង​ម្នាក់ៗ​សារុង​១​ សាប៊ូ​ក្រអូប​១ដុំ​ ប្រាក់​២ម៉ឺន​រៀល​ ។ គ្រូ​ពេទ្យ​៩​នាក់​ ក្នុង​ម្នាក់ៗ​សារុង​១​ សាប៊ូ​១​ដុំ​ ប្រាក់​២ម៉ឺន​រៀល​ ។ យាយ​ជី​តាជី​១០០​នាក់​ ក្នុង​ម្នាក់ៗ​ក្រណាត់​ស​១ដុំ​ ប្រាក់​១ម៉ឺន​រៀល​ ។ សិស្សា​នុសិស្ស​៩០៦​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​សៀវ​ភៅ​២ក្បាល​ ប៊ិក​១ដើម​ ប្រាក់​៥​ពាន់​រៀល​ ។ កម្លាំង​សមត្ថ​កិច្ច​៤៥​នាក់​ ម្នាក់​ៗ​ទទួល​បាន​ប្រាក់​២ម៉ឺន​រៀល​ និង​ប្រជា​ពល​រដ្ឋ​១.៣៣៥​នាក់​ ក្នុង​ម្នាក់ៗ​សារុង​១​ សាប៊ូ​១ដុំ​ ៕​