ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​យួន​១០​នាក់ ពីបទ​រំលោ.ភ​សេច​ក្តី​ទុក​ចិត្ត​

10 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ យួន​១០​នាក់​រក​ស៊ី​នាំ​ភ្ញៀវចូល​កាស៊ីណូ​​៨៨៨​សំរោង នៅឃុំសំរោង​ ស្រុក​ចន្ទ្រា ត្រូវ​បាន​ក្រុម​​សន្តិ​សុខ និង​ថៅកែ​កាស៊ីណូ​ខាង​លើ​ចាប់​ខ្លួន​​ឱ្យ​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ​រំលោ.ភ​សេច​ក្តី​ទុក​ចិត្ត កាល​ពី​ថ្ងៃទី២៤ មិថុនា ២០១៣ វេលា​ម៉ោង​៤​រសៀល។

ខេត្ត​ស្វាយរៀង ៖ យួន​១០​នាក់​រក​ស៊ី​នាំ​ភ្ញៀវចូល​កាស៊ីណូ​​៨៨៨​សំរោង នៅឃុំសំរោង​ ស្រុក​ចន្ទ្រា ត្រូវ​បាន​ក្រុម​​សន្តិ​សុខ និង​ថៅកែ​កាស៊ីណូ​ខាង​លើ​ចាប់​ខ្លួន​​ឱ្យ​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេច​ក្តី​ទុក​ចិត្ត កាល​ពី​ថ្ងៃទី២៤ មិថុនា ២០១៣ វេលា​ម៉ោង​៤​រសៀល។

ប្រភព​ព័ត៌​មាន​បន្តថា យួន​ទាំង​១០​នាក់នេះ រក​ស៊ីនាំ​ភ្ញៀវ​ចូល​កាស៊ីណូ​ដោយយក​កម្រៃ​ជើង​សារ ហើយ​បាន​ក្លែង​បន្លើស​ចំនួន​ភ្ញៀវ​​​ដែល​នាំ​បាន​ជាក់​ស្តែង​ អស់​រយៈ​ពេល​ជាង​២​ខែមក​ហើយ ។ ករណី​នេះ​​ដើមបណ្តឹង​បញ្ជាក់ថា ទឹក​ប្រាក់​ក្លែង​បន្លំ​ទាំង​អស់​​ប្រហែល​​ជាង​៣​ម៉ឺន​ដុល្លារ ។

ពេល​នេះ​​​​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​នគរបាល​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​នោះ​ទៅ​ការិយា​ល័យ​អន្តាប្រវេសន៍​ដើម្បីចាត់​ការ​បន្ត ។

នាវេលាម៉ោង​១២​និង​៣៧នាទី​ថ្ងៃត្រង់​ថ្ងៃទី២៥ មិថុនា ២០១៣ ​​នេះ​មន្ត្រី​ជំនាញ​កំពុង​សាក​សួរ​ជនសង្ស័យ​ទាំង​១០​​នាក់ ហើយ​ពួក​គេ​បាន​សារ​ភាព​​ថា  បាន​ប្រព្រឹត្ត​ដូច​បទ​​ចោទ​មែន ។ ប៉ុន្តែចំពោះ​ចំណាត់​ការ​បន្ត​យ៉ាង​ណា​នោះ​គេ​ពុំ​ទាន់សម្រេច​​បែបណា​ទេ ៕