ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​ផ្តន្ទា​ទោសលោក​​ឈូក បណ្ឌិត​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែនិង​​សង​​សំ​​ណង​​ជន​រងគ្រោះ​៣៨លានរៀល​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង៖ សាលាដំបូង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៥ មិថុនា បាន​​ប្រកាស​សាល​ក្រម​សំ​ណុំ​រឿ​ង​លោក​ឈូក​ បណ្ឌិត​ អតី​ត​អភិបាល​ក្រុង​បាវិត​ ដែលជាប់​ចោទ​ពីបទ​បា.ញ់​ក​ម្មការិនី​៣នា​ក់​ឲ្យរង​របួស​ធ្ងន់​ស្ទើរ​អស់​ជីវិត​ ខណៈកម្មករ​រងគ្រោះ​កំពុងធ្វើ​បាតុកម្ម​កាលពីព្រឹក​ថ្ងៃទី២០ ​កុម្ភៈ​ ២០១២ ​នៅរោងចក្រកៅវ៉េ ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបាវិត ។

ខេត្ត​ស្វាយ​រៀង៖ សាលាដំបូង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៥ មិថុនា បាន​​ប្រកាស​សាល​ក្រម​សំ​ណុំ​រឿ​ង​លោក​ឈូក​ បណ្ឌិត​ អតី​ត​អភិបាល​ក្រុង​បាវិត​ ដែលជាប់​ចោទ​ពីបទ​បាញ់​ក​ម្មការិនី​៣នា​ក់​ឲ្យរង​របួស​ធ្ងន់​​ស្ទើរ​អស់​ជីវិត​ ខណៈកម្មករ​រងគ្រោះ​កំពុងធ្វើ​បាតុកម្ម​កាលពីព្រឹក​ថ្ងៃទី២០ ​កុម្ភៈ​ ២០១២ ​នៅរោងចក្រកៅវ៉េ ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបាវិត ។

សាល​ក្រមនេះ​ធ្វើឡើង​ចាប់​​ពី​ម៉ោង​៩ រហូត​ដល់​ម៉ោង​៩និង​១៥នាទី​ព្រឹកទើប​បញ្ចប់​​ ដោយមាន​ចៅ​ក្រម​លោក​​លាង សួរ និង​តំណាង​អយ្យការ​លោក​កៀង​ សុ​ទ្ទ​រោ ​សម្រេច​ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត​ ដាក់​ពន្ធនាគារ​១ឆ្នាំ៦ខែ ​​សង​សំណង​រដ្ឋប្បវេណី​​ដល់​ជន​រងគ្រោះចំនួន​​៣៨លានរៀល និ​ង​ចេញ​​ដីកា​តាម​ចាប់​ខ្លួន។​ ចំណែក​ស ចន្ថា​ អធិការ​រង​នគរបាល​ក្រុង​បាវិត​ ដែល​ជាប់​ចោទ​ពីបទប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ សម្រេច​​ដាក់​ពន្ធនាគារ​៦ខែ​ និង​បង់​ប្រាក់​ចូល​រដ្ឋ​ចំនួន​១លានរៀល​ ។ សូម​បញ្ជាក់​ថា​ការ​ប្រកាស​សាល​ក្រម​នេះ​ មិនមាន​វត្តមាន​លោក​ឈូក បណ្ឌិត​ និង​មេធាវី​នោះ​ឡើយ​ ។

កម្មការិនី៣​នាក់​ដែលរងគ្រោះ​ដោយសារ​គ្រាប់កំាភ្លើង​ ដែលគេអះអាង​ថាជាគ្រាប់កំាភ្លើង​របស់លោក ឈូក ​បណ្ឌិតនោះ​ឈ្មោះប៊ុត ចិន្តា ​, នុត សុខន ​និង កែវ នា ​៕