ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​​ចម្រៀង​កូរ៉េ​​ Dal Shabet បង្អួត​សាច់​ភ្លៅ​​​ក្នុង​បទ​​​​​ថ្មី​ ​

11 ឆ្នាំ មុន

ក្រុម​​​តា​រា​ចម្រៀង​កូរ៉េ​​ Dal Shabet ​​​តែង​តែ​​​​​​​ច្នៃ​ប្រឌិត​កម្រិត​ខ្ពស់ ឬ​រិះ​រក​អ្វី​ៗ​​ដែល​ថ្មី​​ដើម្បី​​ទាក់​ទាញ​​​​អ្នក​​ទស្សនា​​ឱ្យ​ចាប់​អារម្មណ៍​ ជាក់​ស្ដែង​ថ្មី​ៗ​នេះ​​បានបញ្ចេញ​​​វីឌី​​អូ​ចម្រៀង​​ថ្មី​ដែលមាន​ចំណងជើង« Be Ambitious» ជាមួយ​នឹង​ក្បាច់​រាំ​ពត់ខ្លួន​​​លើ​កៅ​អ​ី​​បញ្ចេញ​​សាច់​ភ្លៅ​​​ដ៏សខ្ចី​​​​​គួរ​ឱ្យ​គយ​គន់​ក្រៃ​លែង​ ។

បទ​ចម្រៀង​​​«Be Ambitious»​​​​និ​ពន្ធ​​​ដោយ​​លោក​​ណាំ​ គីសាង​ ដែ​ល​ធ្លាប​់​​​និពន្ធ​​​​ឱ្យ​ក្រុម​​ Dal Shabet ​នូវ​​បទ«Love Shake » ​កាល​ពី​មុន​ ។ ​​​លោក​​ណាំ គីសាង គឺ​​ជា​កវី​​​​ដ៏មាន​ទេព​កោសល្យ​​​​​​​​​ធ្លាប់​​​​​និពន្ធ​​បទ​ចម្រៀង​​​​ឱ្យ​ក្រុម​ Girl’s Day ក្រុម SHI Nee និង​ EXO ​ផង​ដែរ ​​​​​ហើយ​​បទ​​​​ចម្រៀង​​របស់​​​​លោ​ក​​សុទ្ធ​សឹង​​តែ​​ទទួល​បាន​ការ​​គាំ​ទ្រ​ច្រើន​ ។

​​​បទ​ចម្រៀង«Be Ambitious» ​​​​និយាយ​ពី​​​ខ្សែ​ជីវិត​​​ក្មេង​ស្រី​​​ដែលមាន​រូប​សម្បត្តិ​​ស្រស់ស្អាត​​ជា​ពិសេស​​គឺ​ការ​បង្ហាញ​​ជើង​​​ទាំង​គូ​ដ៏ស្រឡូនស​​​ស្អាត ដើម្បី​​​ឱ្យ​មិត្តប្រុស​របស់​នាង​​​​ចាប់អារម្មណ៍​​​​ ។ នៅក្នុង​វីឌីអូ​នេះ​​​​​​គេបាន​ឃើញ​​ក្រុម​​បុប្ផា​៦​ទង​បញ្ចេញ​ក្បាច់​រាំ​​ពត់​​ដង​ខ្លួន​​​បង្អួត​សាច់ស​ខ្ចី​ និង​ជើង​ដ៏ស្រឡូន​​​​​​​​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ៕