ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​ឧបដ្ឋាន​សាលា​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​មជ្ឈឹមវ័ន

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ពិធីសម្ពោធ​​ឧប​ដ្ឋាន​សាលា​មួយខ្នង និង​សមិទ្ធ​ផល​នានា​ក្នុង​វត្តមជ្ឈឹមវ័ន​សម្រាប់​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការតាម​ពុទ្ធា​អនុញ្ញាត​ កាលពីវេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៣ នេះ ស្ថិត​ក្នុង​ភូមិ​​បឹង​កណ្តាល ឃុំខ្ទប​អាទាវ ស្រុក​​លើក​ដែក ​ក្រោម​អធិបតីភាពលោក​ជំទាវ​ឃួន សុដារី សមា​ជិកា​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​គណ​បក្ស​ប្រជាជនកម្ពុជា អនុ​

ខេត្តកណ្តាល ៖ ពិធីសម្ពោធ​​ឧប​ដ្ឋាន​សាលា​មួយខ្នង និង​សមិទ្ធ​ផល​នានា​ក្នុង​វត្តមជ្ឈឹមវ័ន​សម្រាប់​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការតាម​ពុទ្ធា​អនុញ្ញាត​ កាលពីវេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៣ នេះ ស្ថិត​ក្នុង​ភូមិ​​បឹង​កណ្តាល ឃុំខ្ទប​អាទាវ ស្រុក​​លើក​ដែក ​ក្រោម​អធិបតីភាពលោក​ជំទាវ​ឃួន សុដារី សមា​ជិកា​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​គណ​បក្ស​ប្រជាជនកម្ពុជា អនុ​ប្រធាន​ទី២នៃ​រដ្ឋសភា​ជាតិ អនុ​ប្រធាន​នៃ​គណៈពង្រឹង​មូលដ្ឋាន​ខេត្ត​កណ្តាល និង​ជា​ប្រធាន​​​គណៈ​ពង្រឹង​មូល​ដ្ឋាន​ចុះ​ជួយ​ស្រុក​​​លើក​​ដែក ​។

នៅ​ក្នុង​ពិធី​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​អម​ដំណើរ​​ពីលោក​អ៊ុក ដាមរី ប្រធានគណពង្រឹង​មូលដ្ឋាន​ចុះ​ជួយ​ឃុំខ្ទបអាទាវ និង​​លោក​​ជំទាវហេ ឡែន អ៊ុក ដាមរី ប្រធាន​ និងអនុប្រធាន​ក្រុម​ការងារ​គណៈ​ពង្រឹង​​​ថ្នាក់​ខេត្ត​-ស្រុក​-ឃុំ​, មន្ត្រី​រាជ​ការ​គ្រប់ស្ថាប័ន​, ព្រះសង្ឃ លោក​គ្រូ អ្នកគ្រូ​ សិស្សា​នុសិស្ស​​​ចំនួន១០៥០នាក់​ ។

​សមិទ្ធផល​នានាដែល​ទើប​សាង​សង់រួចនេះ ​​​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​​២៩.៥៥០០​ដុល្លារអាមេរិក ​។ នៅ​ក្នុង​នោះ​ ក៏​បាន​នាំ​យក​អំណោយជាថវិកា​កសាង​ចំនួន​១០​លាន​រៀល,​ ប្រគេន​បច្ច័យ​​​ព្រះ​ចៅអធិការ​៤០ម៉ឺនរៀល និង​សាដក១, ​ព្រះសង្ឃ​១០ម៉ឺនរៀល និង​សា​ដក​១, សាលា​ឃុំ​ខ្ទប​អាទាវ៥០ម៉ឺន​រៀល, កងកម្លាំងទាំង​៣ស្ថាប័ន​៥០ម៉ឺនរៀល, ​យុវជន​កាកបាទក្រហម​ក្នុង​ម្នាក់ៗ១ម៉ឺន​រៀល, យុវជន​កាយ​ប្ញទ្ធិ​ម្នាក់ៗ១ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ​២ម៉ឺនរៀល, យាយជីតាជី​១ម៉ឺនរៀល និង​ក្រណាត់​១ដុំ, នារី​កាន់ខ្សែ​២០​ម៉ឺន​រៀល និង​ប្រគេន​ទានវស្សា២គូ ទេយ្យវត្ថុ​ និងថវិកា​​មួយ​ចំនួន​ប្រគេន​​ដល់ព្រះ​សង្ឃផងដែរ  ​ ៕