ខេត្តសៀមរាប៖ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ៦២៣រូប មកពីស្រុកស្វាយលើ និងសង្កាត់សៀមរាប កាលពីវេលាព្រឹកថ្ងៃទី២៤ មិថុនា ២០១៣ បានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែអស់ជំនឿនឹងមេដឹកនាំរបស់ខ្លួន ។
ពិធីទទួលស្គាល់នេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយលើ ក្រោមការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ប្រធានគណៈពង្រឹងការងារខេត្តសៀមរាប និងលោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាប្រជាពលលរដ្ឋ និងសិស្សានុសិស្ស ជាង១០០០នាក់ ។
លោកឧកញ៉ាសៀង ណាំ បានមានប្រសាសន៍ថា ការដែលសមាជិក សមាជិកា គណបក្សប្រឆាំងមកចូលរួមរស់ជាមួយគណបក្សប្រជាជននេះ មិនមែនជាការទិញទឹកចិត្តនោះទេ ផ្ទុយទៅវិញពួកគាត់យល់ឃើញថាថ្នាក់ដឹកនាំរបស់ខ្លួន មានអត្តចរិតមិនល្អ ហើយបានត្រឹមតែថា មិនដែលធ្វើនោះឡើយ ខុសប្លែកពីគណបក្សប្រជាជនដែលដឹកនាំប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ៕
ចែករំលែកព័តមាននេះ