ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញ​ទ្រាន់​អ្នក​នយោបាយ​​​​ដាក់​​ឆ្មា​ប្រជែង​​តំណែង​​ចៅ​ហ្វាយ​​ក្រុង​

11 ឆ្នាំ មុន

​​ប្រជាជន​ក្នុង​ទីក្រុង​​សាឡា​ប៉ា​ ប្រទេស​ម៉ិក​ស៊ិក ដែល​ធុញ​ថប់​នឹង​អ្នក​​ ន​យោបាយ​​​ បាន​ដាក់​​សំណើ​តំណាង​អ្នក​នយោ​បាយ​​ គឺ​ឆ្មា​​ម័រ​រីស ចូល​ប្រជែង​តំណែង​​ចៅហ្វាយ​​ក្រុង​ និង​បង្ហាញ​​ឱ្យ​ឃើញ​ថា វា​មាន​ប្រជា​ប្រិយ​ភាព​​ដោយ​នាំ​មុខ​​អ្នក​នយោបាយ​ទូ​ទៅ​​នៅ​ក្នុង​ទីក្រុង​ ។

បច្ចុប្ប​ន្ន​​មាន​មនុស្ស​​ចុច​យក​​ឈ្មោះ​​ឆ្មា​នៅ​ក្នុង​​ហ្វេស​ប៊ុក​ ឱ្យ​ក្លាយ​ជា​​ចៅ​ហ្វាយ​​ក្រុង​​​សាឡា​ប៉ា​ជាង​៧​ម៉ឺន​​នាក់ ខណៈ​​​ពេល​ការ​បោះ​ឆ្នោត​​​នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៧ កក្កដា ២០១៣ ។និស្សិត​ម្នាក់​​ដែល​គាំទ្រ​​ឆ្មា​​​ម័រ​រីស​និយាយ​ថា ​មូល​េហតុ​ដែល​គេ​ស្នើ​ឱ្យ​ឆ្មា​​ម័រ​រីស​​ប្រជែង​​តំណែង​​ជា​ចៅ​ហ្វាយ​​ក្រុង​ ព្រោះ​កន្លង​មក​​ អ្នក​នយោ​បាយ​​នៅ​ក្នុង​ក្រុង​​​មិន​ប្រតិ​បត្តិ​ការ​តាម​ការ​សន្យា​​ និង​ការ​ដាក់​ឈ្មោះ​​ឆ្មា​ម័ររីស​​​ចាត់​ទុក​ថា ជា​ការ​តស៊ូ​​បង្កើត​​ជា​និមិត្ត​​​រូប​ ព្រោះ​វា​ជា​ឆ្មា​​មាន​តួ​នាទី​​ចាប់​កណ្តុរ​​ ដូច​អ្នក​​នយោ​បាយ​​ត្រូវ​ប្រតិ​បត្តិ​​ដោះ​ស្រាយ​​បញ្ហា​​ផ្សេងៗ​ដល់​ពល​រដ្ឋ​​ និង​មិន​ពុក​រលួយ ។ ចំណែក​​អ្នក​សារ​ព័ត៌​មាន​​ក្នុង​ស្រុក​​ម្នាក់​​បញ្ជាក់​ថា ប្រជាប្រិយ​ភាព​​របស់​ឆ្មា​​ម័ររីស​​កើត​​ឡើង​ដោយ​សារ​​អ្នក​ក្រុង​ធុញ​ទ្រាន់​នឹង​អ្នក​នយោ​បាយ ៕