ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​ស្តី​ពី​កំណែ​ទំរង់​ការ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ដោយ​មាន​កិច្ច​សហ​ការ​ជាមួយ​ធនា​គារ​អភិ​វឌ្ឍ​អាស៊ី​បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​​ស្តី​ពី​កំណែ​ទំរង់​ការ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោកនៅ​សណ្ឋា​គារ​ហ៊ី​ម៉ា​វ៉ា​រី នា​វេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មិថុនា ២០១៣​​ ក្រោម​អធិបតី​ភាព​​​លោក​តូច ចាន់​កុសល រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន និង​លោក​​ចាន់ តារា អគ្គ​នាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន

រាជ​ធានី​ភ្នំពេញ​ ៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ដោយ​មាន​កិច្ច​សហ​ការ​ជាមួយ​ធនា​គារ​អភិ​វឌ្ឍ​អាស៊ី​បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​​ស្តី​ពី​កំណែ​ទំរង់​ការ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោកនៅ​សណ្ឋា​គារ​ហ៊ី​ម៉ា​វ៉ា​រី នា​វេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មិថុនា ២០១៣​​ ក្រោម​អធិបតី​ភាព​​​លោក​តូច ចាន់​កុសល រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន និង​លោក​​ចាន់ តារា អគ្គ​នាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន ​ព្រម​ទាំង​​មាន​ការ​ចូល​រួម​​ពី​ធនា​គារ​អភិ​វឌ្ឍអាស៊ី មន្ត្រី​មក​ពី​ក្រសួង និង​ស្ថាប័ន​​ពាក់​ព័ន្ធ​​នានា​ផង​ដែរ​ ។

សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​​កំណត់​​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ក្នុង​ការ​គ្រប់​គ្រង​ការ​ងារ​ដឹក​ជញ្ជូន​​ផ្លូវ​គោក​​ កំណត់​ចក្ខុ​វិស័យ​ការ​គ្រប់​គ្រង​ការ​ងារ​ដឹក​ជញ្ជូន​ផ្លូវ​គោក​ឆ្នាំ​២០១៤ដល់​២០២០​ វិភាគ​រក​​បញ្ហា​ដែល​ជា​គន្លឹះ​ដើម្បី​ងាយ​ស្រួល​​ក្នុង​ការ​ធ្វើ​កំណែ​ទំរង់​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​គោក​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​​និង​ការ​រៀប​ចំ​គម្រោង​ផែន​ការ​រយៈ​ពេល​៥​ឆ្នាំ​២០១៤-២០១៨ លើ​ការ​គ្រប់​គ្រង​ការ​ងារ​ដឹក​ជញ្ជូន​ផ្លូវ​គោក​ ៕