ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាល័យ​ចំនួន​៣​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​នៃ​កង​រាជ​អាវុធ​ចុះ​ទៅ​ដល់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ២០១៨ មន្ត្រី​មូលដ្ឋាន​នៃ​កងរាជអាវុធហត្ថ​ក្រុង​ព្រៃវែង ស្រុក​ពាម​រក៍ និង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​ចំនួន​៣​វិទ្យាល័យ គឺ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី…

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ២០១៨ មន្ត្រី​មូលដ្ឋាន​នៃ​កងរាជអាវុធហត្ថ​ក្រុង​ព្រៃវែង ស្រុក​ពាម​រក៍ និង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​ចំនួន​៣​វិទ្យាល័យ គឺ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន កំពង់ត្របែក វិទ្យាល័យ​ហ៊ុន សែន កំពង់លាវ និង​វិទ្យាល័យ​ពាម​រក៍ ។

ខ្លឹមសារ​សំខាន់​ៗ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​នាំ​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​នោះ គឺ​អំពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ការ​គោរព​ច្បាប់​ចរាចរណ៍ និង​បញ្ហា​ក្មេង​ទំនើង ។ ខ្លឹមសារ​ទាំងអស់​នេះ គឺ​ដើម្បី​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យល់​ជ្រួតជ្រាប និង​ចូលរួម​ទាំងអស់​គ្នា​ដើម្បី សុវត្ថិភាព ភូមិ​ឃុំ ដើម្បី​សង្គម​គ្មាន​គ្រឿងញៀន គ្មាន​ក្មេង​ទំនើង និង​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ។

ដែល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​មេរៀន​ថ្មី​មួយទៀត​សម្រាប់​សិស្សានុសិស្ស គ្រប់​វិទ្យាល័យ​អនុវត្ត ត្រង់ត្រាប់ ក្រេបជញ្ជក់ ឱ្យ​មាន​ប្រសិទ្ធិ​ភាព ដើម្បី​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ