ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់នៅប្រទេស New Zealand បានក្លាយជាឪពុកទារកតូចមួយ បន្ទាប់ពីត្រូវបានស្ត្រីវ័យ៣៦ឆ្នាំម្នាក់ដែលត្រូវជាម្តាយមិត្តរួមថ្នាក់របស់គេលួងលោមរួមរ័កមេត្រី និងបង្ខំរំលោភបានសម្រេចជាច្រើនដង… នេះជារឿងចម្លែកថ្មីមួយទៀតសម្រាប់ពិភពលោក ដើម្បីធ្វើការកែប្រែនិយមន័យ និងច្បាប់ស្តីពីការចាប់រំលោភសេពសន្ថវៈ ។
រឿងអាស្រូវរំលោភក្មេងប្រុសអាយុ១១ឆ្នាំនេះ ត្រូវបានបែកធ្លាយដោយសារក្មេងប្រុសនេះរាយការណ៍រឿងរ៉ាវផ្ទាល់ខ្លួនរបស់គេប្រាប់ដល់នាយកសាលាដែលគេកំពុងរៀនឱ្យជួយអន្តរាគមន៍ ខណៈដែលស្ត្រីវ័យ៣៦ឆ្នាំ មានកូនជាមួយរូបគេដោយសារការចាប់រំលោភ ហើយចង្អុលមុខគេថា ជាឪពុកក្មេង។ រឿងនេះបានធ្វើឱ្យមានការពិភាក្សាឡើងវិញដោយក្រុមមេធាវី ដើម្បីកែទម្រង់ច្បាប់ស្តីពីអំពើរំលោភផ្លូវភេទ ហើយរឿងក្មេងប្រុសនេះជាករណីមិនធ្លាប់កើតមានទេ នៅ New Zealand ។
លោកនាយកសាលាបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងរឿងនេះ ហើយគាត់បាននិយាយតាមពាក្យដែលក្មេងប្រុសរងគ្រោះបានប្រាប់ថា «អ្នកនឹងមិនសប្បាយចិត្តជាមួយខ្ញុំទេ ពេលដែលខ្ញុំប្រាប់ថា ខ្ញុំបានរួមភេទជាមួយម្តាយមិត្តភក្តិខ្ញុំ ព្រោះគាត់លួងលោងខ្ញុំបង្ខំរំលោភខ្ញុំ… រំលោភទាល់តែមានកូនខ្លួនឯង… ប៉ុន្តែរឿងនេះខ្ញុំត្រូវតែបញ្ឈប់វា…» ។
ក្មេងប្រុសដែលបានរំដោះឱ្យរួចផុតពីករណីរំលោភផ្លូវភេទដោយស្ត្រីវ័យ៣៦ឆ្នាំរូបនេះបាននិយាយថា ប្រសិនបើករណីនេះ គឺជាភស្តុតាងបញ្ជាក់ពីអំពើខុសច្បាប់មែននោះ ស្ត្រីរូបនេះគួរតែទទួលខុសត្រូវ ។ គួរបញ្ជាក់ថា នៅ New Zealand មានតែច្បាប់ចែងពីករណីបុរសចាប់រំលោភមនុស្សស្រីកម្រិតទោសជាប់ពន្ធនាគារ២០ឆ្នាំ និងករណីបទល្មើសស្ត្រីបង្ខំបុរសឱ្យបំពេញកាមតណ្ហារបស់ខ្លួនមានកម្រិតទោសជាប់ពន្ធនាគារ១៤ឆ្នាំ ចំណែកឯករណីស្ត្រីវ័យចំណាស់ចាប់រំលោភក្មេងប្រុសមិនទាន់មានចែងក្នុងច្បាប់នៅឡើយទេ ។មន្ត្រីសុខាភិបាលបានយកទារកតូចនោះទៅថែទាំរយៈពេល២ខែមកហើយ និងបើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ក្មេងប្រុសនោះក៏ទំនងជាកំពុងទទួលការថែទាំផងដែរ ៕
ចែករំលែកព័តមាននេះ