ចំណុចពិសេសដែលនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ Air Asia ជោគជ័យ
11 ឆ្នាំ មុន
បន្ថែមលើសេវាកម្មល្អស្រាប់ អ្នកទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនអាកាសចរាចរណ៍ Air Asia លោក Tassapon Bijleveld ដែលមានបទពិសោធន៍គ្រប់គ្រងក្រុមហ៊ុននេះ១០ឆ្នាំហើយនោះបានលើកឡើងជាការផ្តល់ទំនុកចិត្តថ្មីទៀតដល់អតិថិជន (ភ្ញៀវទេសចរ) ថា ភាពជោគជ័យដ៏ធំកន្លងមក និងបច្ចុប្បន្នភាពរបស់ Air Asia គឺចំណាត់ការរបស់យើងប្រើប្រាស់នូវសេវាសាមញ្ញ,
បន្ថែមលើសេវាកម្មល្អស្រាប់ អ្នកទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនអាកាសចរាចរណ៍ Air Asia លោក Tassapon Bijleveld ដែលមានបទពិសោធន៍គ្រប់គ្រងក្រុមហ៊ុននេះ១០ឆ្នាំហើយនោះបានលើកឡើងជាការផ្តល់ទំនុកចិត្តថ្មីទៀតដល់អតិថិជន (ភ្ញៀវទេសចរ) ថា ភាពជោគជ័យដ៏ធំកន្លងមក និងបច្ចុប្បន្នភាពរបស់ Air Asia គឺចំណាត់ការរបស់យើងប្រើប្រាស់នូវសេវាសាមញ្ញ, ការហោះហើរកម្រិតតម្លៃទាប, យន្តហោះត្រូវត្រួតពិនិត្យគ្រប់ពេលវេលា និងផ្លាស់ប្តូរទៅតាមភាពទំនើប, គិតពីសុវត្ថិភាពភ្ញៀវទេសចរជាប្រចាំ ។
ឆ្លើយតបនឹងសំណួរថា តើ Air Asia មានយុទ្ធសាស្ត្រអ្វីខ្លះក្នុងទីផ្សារហោះហើរ និងផ្តល់ទំនុកចិត្តដល់អតិថិជននោះ អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Air Asia លោក Tassapon Bijleveld មានប្រសាសន៍ថា ក្រៅពីសេវាងាយស្រួល, តម្លៃទាប, និងសុវត្ថិភាព យើងត្រូវដោះស្រាយទិញយន្តហោះបន្ថែមអភិវឌ្ឍទៅតាមភាពស៊ីវិល័យនៃសម័យកាល ពោលគឺរយៈពេល១២ឆ្នាំត្រូវប្តូរយន្តហោះថ្មី និងចេញដំណើរលឿនមិនរ៉ែរ៉បង្អែបង្អង់។ គ្រប់យន្តហោះ Air Asia ត្រូវបានត្រួតពិនិត្យជាប្រចាំ, អ្នកបើកបរ (អាកាសយានិក) នីមួយៗត្រូវបានកំណត់ពេលវេលាជាប្រចាំចូលវគ្គស្រាវជ្រាវ-សិក្សាពីលំហាត់បើកបរ ព្រមទាំងបង្កើតកម្មវិធីសប្បាយភាពជាច្រើនទាំងនៅលើយន្តហោះ ទីកន្លែងទេសចរណ៍ ។
ដើម្បីបង្កើនសក្តានុពលលើទីផ្សារហោះហើរ Air Asia បានរៀបចំពិធីលក់បញ្ចុះតម្លៃយ៉ាងមហោឡារិកកាលពីថ្ងៃទី១២ មិថុនា ២០១៣ នៅទីក្រុងបាងកក ប្រទេសថៃ ដោយសហការជាមួយក្រុមហ៊ុន, VISA និងអាជ្ញាធរថៃ ព្រមទាំងមានសន្និសីទកាសែត ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «លក់បញ្ចុះតម្លៃដ៏អស្ចារ្យ» ក្នុងគោលបំណងជំរុញឱ្យមានកំណើនទេសចរក្នុងឆ្នាំនេះ និងផ្សព្វផ្សាយអំពីកម្មវិធីៗសប្បាយរីករាយ គឺព្រឹត្តិការណ៍ “sky dance ឬការរាំលើវេហាស៍” នៅលើជើងហោះហើររបស់ Air Asia តែម្តង។
Air Asia ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតរបស់ប្រទេសថៃ បានចាប់ផ្តើមដំណើរការដោយផ្តល់ជូនតម្លៃទាប និងគ្មានការបូកបន្ថែមចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៤ ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងបាងកកមួយនេះ បច្ចុប្បន្នបើកការហោះហើរទៅកាន់ទិសដៅក្នុងស្រុកចំនួន១២ និងទិសដៅអន្តរជាតិចំនួន១៨ ជាមួយនឹងយន្តហោះប្រភេទ Airbus A320 ថ្មីៗចំនួន២៩គ្រឿង ។ គិតមកដល់ពេលនេះ Air Asia ដឹកជញ្ជូនអ្នកដំណើរបានជាង៤២លាននាក់ហើយពីមណ្ឌលទាំងពីររបស់ខ្លួននៅទីក្រុងបាងកក និងភូកេត។ ជាមួយគ្នានេះបុគ្គលិក Air Asia All-stars ជាង២.៣០០នាក់ បានជួយឱ្យ Air Asia ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្រោមការដឹកនាំរបស់លោកអគ្គនាយក Tassapon Bijleveld ៕
ចែករំលែកព័តមាននេះ