ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pamela ថត​ឈុត​ញ៉ាំ​ការ៉េម​អាសអាភាស​​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ចាក់​ផ្សាយ

11 ឆ្នាំ មុន

ឈុត​​ពាណិជ្ជ​កម្ម​​មួយ​ដែល​សម្តែង​​ដោយ​កំពូល​តារា​សម្តែង​សិច​ស៊ី​​នាង Pamela Anderson ​ត្រូវ​បាន​​​អាជ្ញ​ា​ធរ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ហាម​ចាក់​ផ្សាយ ខណៈ​ឈុត​នោះ​ទើប​តែ​ចាប់​ផ្តើម​ចេញ​ផ្សាយ​បាន​បន្តិច ហើយ​នាង​ក៏​កំពុង​តែ​ស្ថិត​ក្នុង​កុង​ត្រា​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​​នោះ​​នៅ​​ឡើយ ដោយ​សារគេ​យល់​ឃើញ​ថា ឈុត​​នោះមាន​បង្កប់​ន័យ​​អាស​អាភាស​​ដែល​នាំ​ឱ្យ​​អាប់​ឱន​ដល់​

ឈុត​​ពាណិជ្ជ​កម្ម​​មួយ​ដែល​សម្តែង​​ដោយ​កំពូល​តារា​សម្តែង​សិច​ស៊ី​​នាង Pamela Anderson ​ត្រូវ​បាន​​​អាជ្ញ​ា​ធរ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ហាម​ចាក់​ផ្សាយ ខណៈ​ឈុត​នោះ​ទើប​តែ​ចាប់​ផ្តើម​ចេញ​ផ្សាយ​បាន​បន្តិច ហើយ​នាង​ក៏​កំពុង​តែ​ស្ថិត​ក្នុង​កុង​ត្រា​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​​នោះ​​នៅ​​ឡើយ ដោយ​សារគេ​យល់​ឃើញ​ថា ឈុត​​នោះមាន​បង្កប់​ន័យ​​អាស​អាភាស​​ដែល​នាំ​ឱ្យ​​អាប់​ឱន​ដល់​តម្លៃ​ស្ត្រី​ភេទ​ដទៃ​ទៀត ។

ខ្លឹម​សារ​​រួម​នៃ​ស្ប៉ត​នោះ គឺ​ «មាន​ក្រុម​ហ៊ុន​​មួយ​រក​ស៊ី​ខាង​បង្ហោះ​វែប​សាយ​ឈ្មោះ​ថា DreamScape Networks កំពុង​​បើក​ការ​ប្រជុំ​មួយ​ដែល​មាន​ស្រី​ស្រស់​ស្អាត​ម្នាក់​ចូល​រួមដែរ ដើរ​​តួរ​ដោយ​នាង Pamela ហើយ​មុន​ការ​ចាប់​ផ្តើម​ជំនួយ​​ការ​របស់​នាង​បាន​យកពែង​កាហ្វេ​មួយ​ដែល​មាន​ការ៉េម​ពេញ​មកឱ្យ ស្រាប់​តែ Pamela ចាក់​ផ្ទីង​បង្ហូរ​ពពុះ​របស់​វា​តាម​ចន្លោះ​​កំពូល​ភ្នំ​មាស​​របស់​នាង ដោយ​​ឥរិយា​បថ​អែន​អន​ស្រៀវ​ស្រើប ។ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​វង្វេង​រង្វាន់​ស្មារតី​លង់​សម្រស់​​នាង​ពេល​ឃើញ Pamela និង​ជំនួយ​ការ​របស់​នាង​​កំពុង​រាំ​អែន​អន និង​​ចាក់​​ពពុះ​​ការ៉េម​​ដាក់​គ្នា​ស្រោច​ហូរ​ហៀរ​រមៀល​លើ​​សាច់​​.ស​ខ្ចីដែល​បិទ​បាំង​ដង​​ខ្លួន ​​ដោយ​ឈុត​ប៊ីគីនី​កំប៉ិត​ឡឹត​គួរ​ឱ្យ​ខ្នាញ់​​វេញ​ត្របាញ់​ទៅជា​ចំរឿង​ឆក់​ទាញ​ដួង​ព្រលឹង​​ឱ្យ​លិច​​លង់​ក្នុង​ពិភពកាម​គុណ​ទៅវិញ» ។

បន្ទាប់​ពី​​លេច​ចេញ​ឈុត​ពាណិជ្ជ​កម្ម​បែប​នោះ​មក ​ក៏​មាន​​ពាក្យ​រិះ​គន់​ពី​ទស្ស​និក​​ជន​៤នាក់ ឱ្យ​​អាជ្ញា​ធរ​​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ស្តង់​ដា​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មើល​ឡើង​វិញ​អំពី​មាត្រា​ច្បាប់ ហើយ​​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ជា​បន្ទាន់​ ព្រោះ​វា​សិចស៊ី​​ស្រើប​ស្រាល​តម្រង់​ទៅ​រក​អារម្មណ៍​​​ផ្លូវភេទ​ ​៕