ប៉ូលិសម្នាក់ដេញបាញ់ឡានដឹកឈើផ្អើលប៉េអឹមស្ទឹងត្រែងនិងប៉េអឹមក្រចេះ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ប៉ូលិសគ្រឿងញៀនម្នាក់បើករថយន្តម៉ាកកាមរីបា
ឡែនដេញតាមរថយន្តដឹកឈើមួយគ្រឿងសង្ស័យជម្រិតទារលុយ ហើយក៏បានបាញ់រថយន្តនោះបង្កការផ្អើលដល់កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងនិងខេត្តក្រចេះបានចោទថា ប៉ូលិសនោះបានបង្កដោយបាញ់បោះសេរី ហើយខណៈបម្រុងឃាត់ខ្លួនយកទៅសួរនាំ ស្រាប់តែប៉ូលិសរូបនោះ បានរត់គេចចូលព្រៃបាត់ ។ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោងប្រមាណ០៦ និង៣០នាទីយប់ថ្ងៃទី០៤ ធ្នូ ស្ថិតត្រង់ចំណុចជិតអូរច្រឡង់ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ ក្នុងភូមិអូរកណ្ដៀរថ្មី ស្រុកសំបូរ។


ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។











ចែករំលែកព័តមាននេះ