ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារាវាយ​ប្រយុទ្ធ Arnold ចូល​ថត​រឿង​ថ្មី​ដើរ​តួ​ចិត្ត​ល្អ

11 ឆ្នាំ មុន

ខណៈ​ពេល​ចូល​រួម​ក្នុង​ពិធី 21st Century Financial Education Summit កាល​ពី​ពាក់​កណ្តាលខែ​មិថុនា ២០១៣ Arnold ​​តារា​ល្បី​ខាង​បា.ញ់​ប្រហារ និង​វាយប្រយុទ្ធ​របស់​អាមេរិក​​​បាន​និយាយ​​ថា បន្ទាប់​ពី​រវល់​​កិច្ចការ​​រដ្ឋការ​​ដឹក​នាំ និង​គ្រប់គ្រងជា​​អភិ​បាល​រដ្ឋ​នោះ លោក​នឹង​បង្ហាញខ្លួន​ជា​ថ្មី​ក្នុង​រឿង “Terminator 5” ដែលជា​រឿង​បែប​ប្រយុទ្ធ​បា.ញ់​ប្រហារ នឹងត្រូវ​​ថត​ឆាប់ៗ​នេះ​បំពេញ​​

ខណៈ​ពេល​ចូល​រួម​ក្នុង​ពិធី 21st Century Financial Education Summit កាល​ពី​ពាក់​កណ្តាលខែ​មិថុនា ២០១៣ Arnold ​​តារា​ល្បី​ខាង​បាញ់​ប្រហារ និង​វាយប្រយុទ្ធ​របស់​អាមេរិក​​​បាន​និយាយ​​ថា បន្ទាប់​ពី​រវល់​​កិច្ចការ​​រដ្ឋការ​​ដឹក​នាំ និង​គ្រប់គ្រងជា​​អភិ​បាល​រដ្ឋ​នោះ លោក​នឹង​បង្ហាញខ្លួន​ជា​ថ្មី​ក្នុង​រឿង “Terminator 5”  ដែលជា​រឿង​បែប​ប្រយុទ្ធ​បាញ់​ប្រហារ នឹងត្រូវ​​ថត​ឆាប់ៗ​នេះ​បំពេញ​​បំណង​ទស្សនិក​ជន ។

កំពូល​តារា​ល្បី​​លេង​រឿងរន្ធត់​​បែប​វាយ​ប្រយុទ្ធ​ និងជាអតីត​អភិ​​បាល​​រដ្ឋ​កាលីហ្វ័រនី​ញ៉ា ដែល​មាន​វ័យ​ហាក់​ចំណាស់​ទៅ​ហើយ​រូប​នេះ  បាន​បញ្ជាក់​ថា រឿង​ថ្មី​នឹង​ចាប់​ផ្តើម​ថត​នៅ​ខែ​មករា ឆ្នាំ​២០១៤ ដែល​លើក​​នេះ​លោក​នឹង​ដើរ​​តួ​ជា​តួ​​អង្គ​មនុស្ស​យន្ត​ចិត្ត​ល្អ ចេះ​ជួយ​អ្នក​ដទៃ​ខុស​ពីពេល​មុន​ដែល​លោក​បានដើរ​តួ​ជា​មនុស្សអាក្រក់​​ក្នុង​រឿង​ដដែល​នេះកាល​ពី​​វគ្គ​​ទី១ ក្នុងឆ្នាំ​១៩៨៤ ។ ទោះ​​បី​ជា​លោក​មាន​វ័យ​ចំណាស់​​បន្តិច​មែន ​ប៉ុន្តែ​​ឈុត​ឆាក​វាយប្រយុទ្ធ​​ក្នុងរឿង​នេះ​វា​មិន​មែន​ជា​បញ្ហា​ទេ សម្រាប់​រូប​លោក​ ពីព្រោះ​​លោក​​នៅ​រឹង​ប៉ឹង​​​នៅឡើយ ដោយ​​សារ​តែលោក​ហាត់​​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ដូច្នេះ​វាធ្វើ​ឱ្យ​រាង​កាយ​លោក​រឹង​មាំ​អាចទ្រាំ​ទ្រ​បាន ។

គួរ​បញ្ជាក់ថា កំពូល​តារា​ល្បី​អាមេ​រិក​ខាងបាញ់​ប្រយុទ្ធវាយ​ប្រយុទ្ធ Arnold ​ធ្លាប់​បាន​ថត​រឿង “Terminator” នេះ​៣​​វគ្គ​រួច​មក​ហើយ ដោយ​វគ្គ​ទី​១ ថត​កាល​ពី​ឆ្នាំ​១៩៨៤ ហើយ​រឿង​ទាំង​៣​វគ្គ​​នេះ រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​១​ពាន់​​លាន​ដុល្លារ​​ឯណោះ ​ធ្វើ​ឱ្យ Arnold ទទួល​បាន​ការគាំទ្រ​​យ៉ាង​ខ្លាំង​ពី​​អ្នក​ទស្សនា និង​​ក្លាយ​ជា​តារា​​ល្បី​របស់អាមេរិក ដែល​នៅប្រទេស​កម្ពុជា មនុស្ស​ភាគ​ច្រើន​ក៏ស្គាល់​មុខ Arnold ដែរ ៕