រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៤ មិថុនា ២០១៣នេះ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា មានសម្បត្តិវប្បធម៌ និងធម្មជាតិចំនួន១៩ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមានបេតិកភណ្ឌធម្មជាតិចំនួន៥ និងបេតិកភណ្ឌវប្បធម៌ចំនួន១៤ក្នុងទូទាំងពិភពលោក ។
ការសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនេះត្រូវបានធ្វើឡើងក្នុងរយៈពេលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកមានចំនួន២១ប្រទេស ហើយរាល់ការសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនោះ លុះត្រាតែមានការឯកភាពជាកុងសង់ស៊ីសទើបអាចបញ្ចូលបាន ។ លោកបន្ថែមថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានសំណើសុំចុះឈ្មោះជាបេតិកភណ្ឌពិភពលោកមានចំនួន៣០ ប៉ុន្តែយើងសម្រេចតែ១៩គម្រោងប៉ុណ្ណោះ ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានធ្វើការកត់សម្គាល់ថា ឆ្នាំនេះមានការលើកឡើងនូវគម្រោងវប្បធម៌ជម្មជាតិល្អៗច្រើនដែលធ្វើឱ្យយើងអាចការពារបាននូវបរិស្ថាន និងជីវិតទាំងមនុស្ស សត្វដែលកំពុងរស់នៅតំបន់ទាំងនោះ ៕
ចែករំលែកព័តមាននេះ