ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ចលនា​ខ្មែរ​អ៊ិស្លាម​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៥​នាក់​ចូល​រួម​រស់​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​តំណាង​ជន​​ជាតិ​អ៊ិស្លាម​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៥​នាក់​តាម​បណ្តា​ខេត្ត​-រាជ​ធានី​មួយ​ចំនួន​បាន​នាំ​គ្នា​មក​សុំ​ចូល​រួម​រស់​​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៤ មិថុនា ២០១៣ នៅ​ភោជ​នីយ​ដ្ឋាន​សេវែន​ប្រាយ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​ទួល​គោក​ ជិត​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ រាជ​ធានី​
ភ្នំពេញ។

រាជ​ធានី​ភ្នំពេញ​ ៖ ​តំណាង​ជន​​ជាតិ​អ៊ិស្លាម​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៥​នាក់​តាម​ បណ្តា​ខេត្ត​-រាជ​ធានី​មួយ​ចំនួន​បាន​នាំ​គ្នា​មក​សុំ​ចូល​រួម​រស់​​ជាមួយ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៤ មិថុនា ២០១៣ នៅ​ភោជ​នីយ​ដ្ឋាន​សេវែន​ប្រាយ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​ទួល​គោក​ ជិត​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ រាជ​ធានី​
ភ្នំពេញ។

លោក​ស៊ីត អ៊ី​ប្រា​ហ៊ីម អគ្គ​លេខា​ធិការ​រង​គណ​បក្ស​សិទ្ធិ​មនុស្ស​ និង​តំណាង​ឱ្យ​ចលនា​ខ្មែរ​អ៊ិស្លាម​ទូ​ទាំង​ប្រទេស​បាន​ឱ្យ​ដឹង​ថា រូប​លោក​ដឹក​នាំ​ចលនា​ខ្មែរ​អ៊ិស្លាម​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​២៥​នាក់​ មក​ចុះ​ចូល​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដោយ​សារ​តែ​លោក​យល់​ឃើញ​ថា គណ​បក្ស​ប្រជា​ជន​មាន​គោល​នយោ​បាយ​ល្អ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស ដែល​សព្វ​ថ្ងៃ​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ប្រទេស​យើង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពាស​ពេញ​ពិភព​លោក​។

ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​ពោរ​ពេញ​ទៅ​ដោយ​បក្ស​ពួក​និយម​ រើស​អើង ជា​ពិសេស​រើស​អើង​សាសនា​​ខ្មែរ​អ៊ិស្លាម​​ ប្រើ​អំណាច​​គ្មាន​តម្លា​ភាព​ គ្មាន​ការ​គោរព​គោល​ការណ៍​នយោ​បាយ​ដែល​ពួក​គេ​តែង​តែ​និយាយ​ថា មិន​​យក​​បក្ស​ណា​ធ្វើ​ជា​សត្រូវ​ឡើយ​ នេះ​ជា​រឿង​ផ្ទុយ​នឹង​ការ​ពិត​ទាំង​អស់​ ។