ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​បង្ហោះ​ផ្កាយ​រណប​កូរ៉េ​ខាងត្បូង

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា ផ្កាយ​រណប​សង្កេត​អវកាស​មួយ​របស់​កូរ៉េ​ខាងត្បូង ត្រូវ​បាន​បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​កាល​ពីថ្ងៃ​ទី​៣​វិច្ឆិកា ចេញពី​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក​មួយ។ កាំជ្រួច​FALCON 9​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​VANDENBERG រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នា​វេលា​ម៉ោង​១០​និង​៣៤​នា​ទី​ម៉ោង​ក្នុងស្រុក ដោយ​ផ្ទុក​ផ្កាយ​រណប​ដល់​ទៅ​៦៤…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា ផ្កាយ​រណប​សង្កេត​អវកាស​មួយ​របស់​កូរ៉េ​ខាងត្បូង ត្រូវ​បាន​បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​កាល​ពីថ្ងៃ​ទី​៣​វិច្ឆិកា ចេញពី​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក​មួយ។

កាំជ្រួច​FALCON 9​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​VANDENBERG រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នា​វេលា​ម៉ោង​១០​និង​៣៤​នា​ទី​ម៉ោង​ក្នុងស្រុក ដោយ​ផ្ទុក​ផ្កាយ​រណប​ដល់​ទៅ​៦៤ ក្នុង​នោះ​មាន​ផ្កាយ​រណប​កូរ៉េ​ខាងត្បូង NEXT SAT-1​។ ផ្កាយ​រណប​នោះ​មាន​ទម្ងន់​១០៧​គីឡូ​​ក្រាម ផលិត​ដោយ​ក្រុមហ៊ុន KAIST​រវាង​ឆ្នាំ​២០១២​ទៅ​២០១៨ នឹង​ហោះ​ចូល​ក្នុង​តារាវិថី​ក្នុង​កម្ពស់​៥៧៥​គីឡូម៉ែត្រ​។ វា​មានមុខ​ងារ​វាស់​ស្ទង់​មើល​វិទ្យុសកម្ម​អវកាស​ហើយនឹង​ពិនិត្យ​មើល​កាំរស្មី​អាំង​ហ្វ្រា​រូ របស់​បណ្ដា​ផ្កាយ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ​។

ការ​បាញ់​បង្ហោះ​មានការ​យឺតយ៉ាវ ព្រោះតែ​ការ​ត្រួតពិនិត្យ​យូរ កាំជ្រួច​ដែល​មាន​២​ជាន់ ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក SPACEX​។ ការ​បាញ់​បង្ហោះ​ក៏​ត្រូវ​បាន​ពន្យារពេល​ជា​ច្រើន​លើក​មក​ពី​លក្ខខណ្ឌ​ឧតុនិយម​មិន​អំណោយផល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ