ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈ្នះ​ទី​បី​ ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​​ពេញ​មួយ​ជីវិត​របស់​ក្រុម​ហ៊ុន Cellcard

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ អតិ​ថិ​ជន​២​រូប​ដែល​បាន​ឈ្នះ​រង្វាន់​ដ៏​មហា​សាល​ពី​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១​នៅ​កម្ពុជា​ គឺ​ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​ពេញ​មួយ​ជិវិត​បាន​រក​ឃើញ​ និង​បាន​ប្រគល់​រង្វាន់​រួច​មក​ហើយ​កាល​ពី​សប្តាហ៍​មុន​ ។ នៅ​ថ្ងៃ​ចន្ទ​ ទី​២៤ មិថុនា សប្តាហ៍​នេះ​ក្រុម​ហ៊ុន​​ក៏​បាន​រក​ឃើញ​អ្នក​ឈ្នះ​ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ដូច​គ្នា​ ។

នៅ​សប្តាហ៍​នេះ​រង្វាន់​នេះ​ត្រូវ​បាន​ទៅ​លើ​អតិ​ថិ​ជន​ដែល​មាន​ឈ្មោះ​ថា ជា សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង​​ ទី​លំនៅ​បច្ចុប្បន្ន​ស្ថិត​​នៅ​ផ្ទះ​លេខ​៣៥ ផ្លូវ​២៣១ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ ជា​អ្នក​លក់​ទូរ​ស័ព្ទ​ដៃ​ ។​

លោក​ជា សម្បត្តិ​ ជា​អ្នក​មាន​សំណាង​ទី​៣​របស់​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ Cellcard ក្នុង​ចំណោម​៤​នាក់​បាន​ឱ្យ​ដឹង​ថា រង្វាន់​​ដ៏​មហា​សាល​នេះ​ពិត​ជា​មាន​ប្រាកដ​មែន​ ។ ពី​មុន​លោក​ហាក់​ដូច​ជា​មិន​ជឿ​ជាក់​ថា រង្វាន់​ពី​ក្រុម​ហ៊ុន​មាន​មែន​នោះ​ទេ តែ​ពេល​នេះ​​លោក​ជឿ​ជាក់​ពិត​មែន​។ លោក​សប្បាយ​រីក​រាយ​ណាស់​ដែល​ទទួល​បាន​ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ ហើយ​ទឹក​ប្រាក់​នេះ​វា​ជា​ចំណូល​បន្ថែម​របស់​លោក​ក្នុង​មុខ​របរ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។