ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពីរ​នាក់​ត្រូវ​ប៉េអឹម​ស្នាក់​ការ​សន្តិ​សុខ​551​ចាប់​ពីបទ​ចែក​ចាយ​គ្រឿង​ញៀន​

11 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ​ ៖ កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិ​សុខ​៥៥១​ បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​បញ្ជូន​ទៅ​កាន់​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ខណៈ​ពេល​ដែល​រូប​គេ​ទាំង​ពីរ​នាក់​កំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​ កាល​ពី​វេលា​ម៉ោង​៩យប់​ ថ្ងៃ​ទី​២០​ មិថុនា​ នៅ​ក្នុង​ភូមិ​ក្រាំង​ពន្លៃ​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ ។ បុរស​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ​ សេង​ បញ្ញា​ អាយុ​២៣​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​សង្កាត់

ខេត្ត​កំពង់ស្ពឺ​ ៖ កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិ​សុខ​៥៥១​ បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​បញ្ជូន​ទៅ​កាន់​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ខណៈ​ពេល​ដែល​រូប​គេ​ទាំង​ពីរ​នាក់​កំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​ កាល​ពី​វេលា​ម៉ោង​៩យប់​ ថ្ងៃ​ទី​២០​ មិថុនា​ នៅ​ក្នុង​ភូមិ​ក្រាំង​ពន្លៃ​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ ។ បុរស​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ​ សេង​ បញ្ញា​  អាយុ​២៣​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​ សុត​ ពិសិដ្ឋ​ ​ អាយុ​២៦​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ឃុំ​ថ្ម​ឥដ្ឋ​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ ។

លោក​ ព្រីម​ សោភ័ណ​ នាយ​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ចែក​ចាយ​គ្រឿង​ញៀន​ទាំង​ពីរ​នាក់​ខាង​លើ​ត្រូវ​បាន​លោក​វរសេនីយ៍​ត្រី​ អុឹម​ នាញ​ ប្រធាន​ស្នាក់​ការ​សន្តិ​សុខ​៥៥១​ ចាប់​ខ្លួន​បញ្ជូន​មក​ការិយា​ល័យ​របស់​លោក​កសាង​សំណុំ​រឿង​ និង​សាក​សួរ​តាម​នីតិ​វិធី​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។​ ជាមួយ​នឹង​ការ​ចាប់​ខ្លួន​នេះ​ សមត្ថ​កិច្ច​បាន​ដក​ហូត​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​៤​កញ្ចប់​តូច​ និង​១កញ្ចប់​ធំ​ ម៉ូតូ​ស្មាស់​ ពណ៌​ក្រហម​លាយ​ខ្មៅ​ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ ទូរ​ស័ព្ទ​ដៃ​៣គ្រឿង​ និង​ប្រាក់​មួយ​ចំនួន​ ។ តាម​ការ​បញ្ជាក់​ពី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​ពីរ​នាក់​គឺ​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​សកម្ម​នៅ​តំបន់​ខាង​លើ​ ៕