ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ឹម ជី​វ៉ា និង​បងធម៌​បោះ​ទុន​​ជាង​៣០ម៉ឺន​ដុល្លារ​បង្កើត​ក្លិប​កម្សាន្ត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ តារា​សម្ដែង​ និង​ជាពិធីករ​លោក​អ៊ឹម​ ជី​វ៉ា រួម​ជាមួយ​បងធម៌​​បាន​បោះ​ទុន​ជាង​៣០​ម៉ឺនដុល្លារ​អា​មេ​រិក​ បើក​ក្លិបកម្សាន្តដ៏ធំ​មួយឈ្មោះថា​ លេនសុន ដែលស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ។

រាជធានីភ្នំពេញ​៖​ តារា​សម្ដែង​ និង​ជាពិធីករ​លោក​អ៊ឹម​ ជី​វ៉ា រួម​ជាមួយ​បងធម៌​​បាន​បោះ​ទុន​ជាង​៣០ម៉ឺន​ដុល្លារ​អា​មេ​រិក​ បើក​ក្លិបកម្សាន្តដ៏ធំ​មួយឈ្មោះថា​ លេនសុន ដែលស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ។

 បើទោះបី​ជា​ក្លិប​កម្សាន្ត​ដ៏ទំនើបមួយ​នេះ​ត្រូ​វ​បាន​បង​ធម៌​របស់​លោក​​អ៊ឹម ជី​វ៉ា​ ជា​អ្នក​ចេញ​មុខ​​បោះ​ទុ​ន​រាប់​សិប​ម៉ឺន​​ដុល្លារ​​ក៏ដោយ​​ ប៉ុន្តែ​សម្រាប់​តារាសម្ដែង​ដែល​ឆ្លង​កាត់​​ជីវិត​ដ៏លំបាករូ​​បនេះ​ ក៏ត្រូវបាន​ផ្ដល់​តួនាទី​ដ៏ធំ​នៅ​ក្នុង​​ការជួយ​មើល​ខុស​ត្រូវ​ក្នុង​ក្លិប​នេះផង​ដែរ។

 នៅក្នុង​ថ្ងៃសម្ពោធ​ក្លិប​​ លេន​សុន កាលពី​រាត្រី​ថ្ងៃទី​២១ មិថុនា​​ តារាសម្ដែង​​រូប​នេះ​បាន​​ខ្វែង​ដៃ​ខ្វែង​ជើង​ជាខ្លាំង​ ក្នុងការ​រៀប​ចំ​ទទួលភ្ញៀវ​ និង​មិត្តភក្ដិ​​នៅក្នុង​សិល្បៈ ដែលអញ្ជើញ​ទៅ​ចូលរួម​​កម្មវីធី​​ បើទោះ​បី​ជា​ពេល​នោះ​មិន​​សូវ​​មាន​អ្នក​​សិល្បៈ​​ចូល​រួម​​ច្រើន​​ក៏​ដោយ​​៕