ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អាពាហ៍ពិពាហ៍រវាងជនជាតិចិន និងខ្មែរ ដែលបានលួចរៀបការដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានចុះទៅធ្វើការបញ្ឈប់អាពាហ៍ពិពាហ៍នោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បន្តថា កូនកំលោះឈ្មោះ YANG XIMING អាយុ៣០ឆ្នាំ ជាជនជាតិចិន មានទីលំនៅបច្ចុប្បន្នស្នាក់នៅសិប្បកម្មបោះពុម្ភលី.ផេង (រាជធានីភ្នំពេញ) កាន់លិខិតឆ្លងដែនលេខ E82486140 ផុតកំណត់ថ្ងៃទី07.07.2026 និងទិដ្ឋាការលេខ EI01027234 ផុតកំណត់ថ្ងៃទី27.09.2019។ ចំណែកកូនក្រមុំឈ្មោះតូ ស្រីជាតិ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំខាងលើ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ ធ្នូនោះ មានសេចក្តីរាយការណ៍ថា មានពិធីរៀបមង្គលការមួយនៅចំណុចភូមិ-ឃុំខាងលើ ដែលមានកូនកំលោះជាជនជាតិចិន និងកូនក្រមុំជាជនជាតិខ្មែរ ខណៈដែលអាជ្ញាធរស្រុក ពុំបានចេញច្បាប់ទម្លាប់ឲ្យនោះឡើយ។
ប្រភពខាងលើបន្តថា ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានចុះទៅធ្វើការបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នេះភ្លាមៗតែម្តង។ ។ ក្រោយពីធ្វើការបញ្ឈប់ការរៀបអាពាហ៍អាពាហ៍នេះហើយ សមត្ថកិច្ចក៏បានកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ