ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​បក្សី​បម្រុង​ចូល​សង្វៀន​…​នគរបាល​ទៅ​ដល់​ល្មម

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ ខេត្តកំពត បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នក​បញ្ជល់មាន់​ចំនួន​៥​នាក់ នៅ​ភូមិ​មាន​រិ​ទ្ធិ ឃុំ​កណ្តោល ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ ខេត្តកំពត បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នក​បញ្ជល់មាន់​ចំនួន​៥​នាក់ នៅ​ភូមិ​មាន​រិ​ទ្ធិ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ពេល​កំពុង​បី​មាន់​ដើរ​ចូល​សង្វៀន​បញ្ជល់​ភ្នាល់​ដាក់​លុយ ដែល​ជា​ល្បែង​ស៊ី​សង​ខុសច្បាប់ ។

អ្នក​បញ្ជល់មាន់​ខាងលើ​រួម​មាន ១-​ឈ្មោះ សួន ភក្តិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ត្រពាំងសង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ២-​ឈ្មោះ លី​ន ត្រេះ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​មាន​រិ​ទ្ធ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ៣-​ឈ្មោះ អាង សុ​ជា​ទិញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ទឹក​ជូ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ៤-​ឈ្មោះ ង៉ែត ភា អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​មាន​រិ​ទ្ធិ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត និង​៥-​ឈ្មោះ គឹ​ម នាង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ (​ម្ចាស់​ទីតាំង​ជល់​មាន់​) នៅ​ភូមិ​មាន​រិ​ទ្ឋិ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ។

ក្រោយ​ពី​ឃាត់ខ្លួន​ក្រុម​អ្នកបញ្ជា​ល់​មាន់​ភ្នាល់​ដាក់​លុយ​ជា​ប្រភេទ​ល្បែងស៊ីសង​ខាងលើ​នោះ សមត្ត​កិច្ច​បាន​ធ្វើការ​អប់រំ​មនុស្ស​ឈប់​ឲ្យ​ប្រព្រឹត្ត និង​អនុញ្ញាត​ឲ្យ​ទៅ​វិញ តែ​ទីតាំង​ត្រូវ​បំផ្លាញ​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ