ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក… ក្រោមបាវធ្យូង សុទ្ធតែឈើ​ធ្នង់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹង​ត្រែង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មាន​ឈើ​​ពេញ​មួយ​​រថយន្ត​សាំ​យ៉ុ​ន ត្រូវ​រដ្ឋបាល​ព្រៃឈើចាប់​​បាន កាលពីវេលាម៉ោង​​៣​​រសៀលថ្ងៃ​ទី៣០ វិច្ឆិកា​ ស្ថិតនៅ​ចំណុច​​ថ្នាល​បណ្តុះ​កូន​ឈើ ភ្នំ​ក្រហម ផ្លូវ​ជាតិ​លេខ​7…

ខេត្ត​ស្ទឹង​ត្រែង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មាន​ឈើ​​ពេញ​មួយ​​រថយន្ត​សាំ​យ៉ុ​ន ត្រូវ​រដ្ឋបាល​ព្រៃឈើចាប់​​បាន កាលពីវេលាម៉ោង​​៣​​រសៀលថ្ងៃ​ទី៣០ វិច្ឆិកា​ ស្ថិតនៅ​ចំណុច​​ថ្នាល​បណ្តុះ​កូន​ឈើ ភ្នំ​ក្រហម ផ្លូវ​ជាតិ​លេខ​7 ក្នុងភូមិ​អូរ​ឫស្សី​កណ្តាល ឃុំ​អូរ​ឫស្សីកណ្តាល ស្រុក​សៀម​បូក ។

​សេចក្តីរាយការណ៍បន្តថា ឈើ​​ក្នុង​រថយន្តខាងលើនេះ ជា​ប្រភេទ​ឈើ​ធ្នង់ មាន​ជាង​១ពាន់​​គីឡូក្រាម ដែល​ដែលដាក់​បន្លំដឹក​ធ្យូង​ពី​លើ​ (​​ឈើ​ពីក្រោម) ​។ បន្ទាប់​គេ​ពីកម្លាំងចាប់​ឃាត់​បាន នៅ​វេលា​ម៉ោង០៩​ព្រឹកថ្ងៃ​ទី​០១  ធ្នូ នេះ ក៏​​​រើ​ឈើ​ចេញ​វាស់វែង​ និង​រឹបអូស​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូនទុកជា​សម្បត្តិ​រដ្ឋ​ ។

តាម​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​​ថា រាល់ថ្ងៃ​ មាន​ក្រុម​តាក់ស៊ីចេញ​ពី​ស្ទឹង​ត្រែង ទៅកាន់រាជធានី​​ភ្នំពេញ តែង​មាន​​បន្លំ​ដឹកឈើ​ប្រណីត​​ដាក់​នៅ​បាតរថយន្ត​ចេញ​យ៉ាង​រលូន ដោយ​មិនសូវមាន​សមត្ថកិច្ចដែល​ប្រចាំការ​​លើ​ផ្លូវ​ជាតិ​លេខ​7 (ចំណុច​ភ្នំ​ក្រហម) ​ចាប់​​ឃាត់​ទេ ​ប៉ុន្តែ​ប្រសិនបើ​រថយន្ត​ ដែល​មិន​ត្រូវ​រ៉ូវគ្នា គឺ​​​ឃាត់​​ទុក​ភ្លាម ។

អត្ថបទសរសេរ ដោយ