BBC ផ្សាយថាលោក អេមីល រ៉ាធើបេន(Emile Ratelband) ជនជាតិហូឡង់អាយុ៦៩ឆ្នាំត្រូវការផ្លាស់ប្ដូរថ្ងៃខែកំណើតរបស់ខ្លួន ពីថ្ងៃទី១១មីនាឆ្នាំ១៩៤៩ ទៅថ្ងៃទី១១ មីនាឆ្នាំ១៩៦៩វិញ គឺស្នើសុំទៅតុលាកាសុំបន្ថយអាយុពី៦៩ឆ្នាំ មក៤៩ឆ្នាំ ដើម្បីឲ្យ អ្វីៗគ្រប់យ៉ាងស្របតាមគោលការណ៍ច្បាប់ ។
លោកអេមីល រ៉ាធើបេន បញ្ជាក់ថា «យើងស្ថិតក្នុងអំឡុងពេលអាចប្ដូរឈ្មោះ និងភេទ ចុះហេតុអ្វីទើបខ្ញុំប្ដូរមិនបាន» ។
តុលាការក្រុងArnhem នឹងបើកសវនាការលើរឿងក្ដីនេះក្នុងរយៈពេល៤សប្ដាហ៍ ខណៈពេលអ្នកច្បាប់បញ្ជាក់ថាជារឿងដ៏ពិបាកមួយ ព្រោះមិនធ្លាប់ជួបករណីបែបនេះ និងគ្មានច្បាប់អនុញ្ញាតដល់បុគ្គលណាប្ដូរថ្ងៃខែកំណើតរបស់ខ្លួនបានទេ ។
ចៅក្រមម្នាក់និយាយថា «នឹងកើតមានអ្វីឡើង លោករ៉ាធើបេនត្រូវលុបចោលទាំងអស់សូម្បីតែឈ្មោះឪពុកម្ដាយ» ។
ហេតុផលដែលលោករ៉ាធើបេនត្រូវការឲ្យប្ដូរអាយុ ព្រោះការកំណត់អាយុចូលបម្រើការងារ និងការរកគូស្រករតាមរយៈប្រព័ន្ធ«អាភ្លីខេស្សិនTinder» បានបញ្ជាក់ថា«ប្រសិនបើមានអាយុ៤៩ឆ្នាំ អាចរកទិញផ្ទះថ្មី បើកបររថយន្ត និងរកការងារធ្វើបាន» ៕
ចែករំលែកព័តមាននេះ