ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ដង្កោ ឃាត់ខ្លួន​ជនសង្ស័យ​ធាក់​ប្លន់​ម៉ូតូ​៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាល​ប៉ុស្តិ៍​ដង្កោ បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ចំនួន​៣​នាក់ ក្នុង​ចំណោម​គ្នា​៤​នាក់ ដែល​ជាប់​សង្ស័យ​ថា ជា​មុខសញ្ញា​ធាក់​ផ្ដួល​អ្នកដំណើរ​តាម​ផ្លូវ​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម ហើយ​ក្នុង​ពេល​កន្លង​មក តែង​គេចខ្លួន​រួច​រហូត​។ ដោយឡែក​ចុង​ក្រោយ​នេះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាល​ប៉ុស្តិ៍​ដង្កោ បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​ចំនួន​៣​នាក់ ក្នុង​ចំណោម​គ្នា​៤​នាក់ ដែល​ជាប់​សង្ស័យ​ថា ជា​មុខសញ្ញា​ធាក់​ផ្ដួល​អ្នកដំណើរ​តាម​ផ្លូវ​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម ហើយ​ក្នុង​ពេល​កន្លង​មក តែង​គេចខ្លួន​រួច​រហូត​។ ដោយឡែក​ចុង​ក្រោយ​នេះ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​កំពុង​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ប្រទះ​ឃើញ​ក៏​បាន​ចាប់ខ្លួន​បាន ៣​នាក់ ចំណែក​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​រួម​មាន​១,​ឈ្មោះ ជិន រ៉ា​វី អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ព​ធិ៍​សែន​ជ័យ​។ ២,​ឈ្មោះ ឃឿ​ន លី​យ៉ា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ព​ធិ៍​សែន​ជ័យ​។ ៣,​ឈ្មោះ ធី សុធា អាយុ​១៨ ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ​ខាងលើ កម្លាំង​នគរ​បាន​ប៉ុស្តិ៍​ដង្កោ​ក្រោម​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ចៃដន្យ​បាន​ប្រទះ​ឃើញ ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​២​គ្រឿង ដេញ​តាម​ធាក់​ផ្ដួល​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ ១​គ្រឿង​។

ទើប​ភ្លាម​ៗ​នោះ​កម្លាំង​បាន​ដេញ​តាម​ចាប់ខ្លួន​បាន​៣​នាក់ និង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង និង​ដំបង​ដែក​១​ដើម ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ បន្ទាប់​មក​ពួក​ជនសង្ស័យ​ត្រូវ​បាន នាំ​ខ្លួន​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕


https://youtu.be/48UE3ulFF70

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ