ខេត្តស្វាយរៀង ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធមុខសញ្ញា ជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។
ការដោយឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើនេះ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្តស្វាយរៀង ។
កម្លាំងនគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ ដោយបានឃាត់រថយន្ត ០១គ្រឿង និងជនជាតិវៀតណាម ចំនួន ០២នាក់ ប្រុស ធ្វើតេស្តទឹកនោមវិជ្ជមាន ០១នាក់ ព្រមទាំងដកហូត ៖ សារធាតុញៀន រថយន្ត ទូរសព្ទដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ៕






ចែករំលែកព័តមាននេះ