រាជធានីភ្នំពេញ៖ ជនសង្ស័យដែលប៉ុនប៉ងមនុស្សឃាតលើស្រ្តីជាគូដណ្តឹងត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នាវេលារសៀលថ្ងៃទី២០ មិថុនា ។
សូមបញ្ជាក់ថា សាច់ញាតិក្រុមគ្រួសារជនរងគ្រោះ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យម្នាក់ប៉ុនប៉ងឃាតកម្មលើស្រ្តីជាគូដណ្តឹង កាលពីរសៀលថ្ងៃទី១៩ មិថុនា ២០១៣ ។ ករណីប៉ុនប៉ងឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី២៥ កុម្ភៈ ២០១៣ ដោយជនសង្ស័យបានប្រើកាំបិតចាក់ទៅលើស្រ្តីជាគូដណ្តឹងជាច្រើន កាំបិត រួចរត់គេចខ្លួនបាត់ ។
ជនសង្ស័យមានឈ្មោះ សឿង សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាបុគ្គលិកអគ្គិសនីកម្ពុជា មានទីលំនៅផ្ទះលេខ៣ ផ្លូវ១៣៤ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាចាប់ខ្លួនរបស់ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
ចែករំលែកព័តមាននេះ