ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​ស្ត្រី​ជន​ជាតិ​វៀត​ណាម​ និង​បុរស​ជន​ជាតិ​​ចិន​ដាក់​ពន្ធនា​គារ​​ម្នាក់​៤​ឆ្នាំ​ពី​បទ​ជួញ​ដូរ​​ និង​ចែក​ចាយ​គ្រឿង​ញៀន

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​ស្រី​គឹម ដា​នី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​សាល​ក្រម​នៅ​​ថ្ងៃ​ទី​២០ មិថុនា ២០១៣ ផ្តន្ទា​ទោស​ស្ត្រី​ជន​ជាតិ​វៀត​ណាម​ឈ្មោះ​ង្វៀង ធី​យ៉ុង អាយុ​៥០​ឆ្នាំ​​ និង​បុរស​ជន​ជាតិ​ចិនតៃ​វ៉ាន់​ឈ្មោះ​​វ៉ាង ចុង​ហ៊ួរ អាយុ​៥៣​ឆ្នាំ ​ដាក់​​ពន្ធនា​គារ​​​ម្នាក់​៤​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ ។ ជន​ជាប់​ចោទ​ទាំង​ពីរ​​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ២០១៣

រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​ស្រី​គឹម ដា​នី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​សាល​ក្រម​នៅ​​ថ្ងៃ​ទី​២០ មិថុនា ២០១៣ ផ្តន្ទា​ទោស​ស្ត្រី​ជន​ជាតិ​វៀត​ណាម​ឈ្មោះ​ង្វៀង ធី​យ៉ុង អាយុ​៥០​ឆ្នាំ​​ និង​បុរស​ជន​ជាតិ​ចិនតៃ​វ៉ាន់​ឈ្មោះ​​វ៉ាង ចុង​ហ៊ួរ អាយុ​៥៣​ឆ្នាំ ​ដាក់​​ពន្ធនា​គារ​​​ម្នាក់​៤​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ ។ ជន​ជាប់​ចោទ​ទាំង​ពីរ​​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ២០១៣ ដោយ​ចោ​ទ​ប្រកាន់​ពី​បទ​​ជួញ​ដូរ និង​ចែក​ចាយ​សារ​ធាតុ​ញៀន​ខុស​ច្បាប់​ ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២។

​យោង​តាម​ចៅ​ក្រម​តុលាការ​បាន​ប្រកាស​ថា ជន​ជាប់​ចោទ​ទាំង​២​នាក់​ខាង​លើ​នេះ​ពិត​ជា​បាន​​ជួញ​ដូរ​ថ្នាំញៀន​ដែល​មាន​ជាង​១០​ប្រភេទ​​ផ្សេងៗ​គ្នា​ មាន​ដូច​ជា​ម៉ាក​ទឹក
ក​ក​ អ៊ិខស្តា​ស៊ី​ យ៉ា​ម៉ា និង​ប្រភេទ​ថ្នាំ​ផ្សេងៗ​ទៀត​ ក្នុង​នោះ​ប៉ូលិស​ដក​ហូត​បាន​សម្ភារ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន និង​ទូរ​ស័ព្ទ​ដៃ​មួយ​ចំនួន​ផង​ដែរ​