ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះដកចេញយ៉ាងបន្ទាន់…ឧបករណ៍ចាប់ត្រីទាំងនេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ឧបករណ៍​​ចាប់​ត្រី​ជា​ច្រើន​ប្រភេទ ដែល​ដាក់​បិទផ្លូវ​ទឹក​នៅ​តាមបឹង ព្រែក និង​អូរ​នានា​ ក្នុង​ក្រុង​ក្រចេះ ត្រូវ​បាន​ពលរដ្ឋ​ន​ដែល​បង្កបង្កើន​ផល​ស្រូវប្រាំង​បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​ក្រុង ឱ្យ​​ចុះ​រុះរើ​ចោល​ដើម្បី​រំដោះ​ទឹកភ្លៀង​​ហូរ​ចេញ​បាន​ឆាប់រហ័ស​ ។…

ខេត្តក្រចេះ ៖ ឧបករណ៍​​ចាប់​ត្រី​ជា​ច្រើន​ប្រភេទ ដែល​ដាក់​បិទផ្លូវ​ទឹក​នៅ​តាមបឹង ព្រែក និង​អូរ​នានា​ ក្នុង​ក្រុង​ក្រចេះ ត្រូវ​បាន​ពលរដ្ឋ​ន​ដែល​បង្កបង្កើន​ផល​ស្រូវប្រាំង​បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​ក្រុង ឱ្យ​​ចុះ​រុះរើ​ចោល​ដើម្បី​រំដោះ​ទឹកភ្លៀង​​ហូរ​ចេញ​បាន​ឆាប់រហ័ស​ ។ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​ពី​ចំហាយ​ព្យុះ​USAGA ដែល​បាន​បង្អុរ​ធ្លាក់​យ៉ាង​គំហុក​ បង្ក​ទៅជា​​​ជំនន់​ទឹកភ្លៀង​ជន់​លិចស្រែ​ស្រូវ​របស់​ពួក​គាត់​យ៉ាងធ្ងន់ធ្ងរ ​។

សកម្មភាព​ការ​ចុះ​រើ​រើឧបករណ៍​​នេសាទ​ នៅ​តាម​តំបន់​ជួរ​ព្រែក បឹង ស្ទឹង​អូរនានា ​ក្នុងភូមិសាស្ត្រ​​ក្រុង​ក្រចេះ ពី​អាជ្ញាធរ​ក្រុង​ជាមួយ​ និង​ពលរដ្ឋ​ជា​ម្ចាស់​ស្រែ​ចម្ការបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា​ ​បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​ ដែល​កើត​ចេញពី​ចំហាយ​ព្យុះ​បាន​បង្អុរ​ធ្លាក់​រយៈពេល​២​យប់​១​ថ្ងៃ បាន​បង្ក​ការ​ជន់​លិច​យ៉ាង​ធ្ងន់ធ្ងរ​។

ពលរដ្ឋ​បង្កបង្កើន​ផល​ស្រូវប្រាំងនៅ​សង្កាត់​រការ​កណ្តាល សង្កាត់​រការ​កណ្តាល ​ក្រុងក្រចេះ បាន​លើក​ឡើង​ថា មួយ​រយៈពេល​កន្លង​មកនេះ អាកាសធាតុ​នៅ​ខេត្តក្រចេះ​ បាន​ជួបនូវ​កូន​រដូវប្រាំង​មួយ​ដែល​បាន​អូស​បន្លាយ​ពេល​យូរ បាន​ធ្វើ​ឲ្យ​ស្រូវប្រាំង​របស់​ពួក​គាត់​មានភាព​ប្រឈម​ទៅ​និង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ ។ ដោយ​សណ្ឋាន​ដីស្រែ​ប្រាំង​ដែល​ពួក​គាត់ ​ទើប​តែ​សាបព្រោះ​ត្រូវ​ស្ងួត​បែក​ក្រហែង​។

ប្រជា​កសិករ​ទាំងនោះ​បាន​លើក​ឡើង​ទៀត​ថា ក្នុងអំឡុងពេល​២​ថ្ងៃមុន​នេះ ខេត្តក្រចេះទទួល​ជ្រលង​សម្ពាធ​​ទាប​ពី​ចាំ​ហា​យ​ព្យុះ ដែល​បាន​បង្អុរ​ទឹកភ្លៀង​យ៉ាង​ក្រាស់ក្រែល​ធ្វើ​ឱ្យ​ជន់​លិច​ដំណាំ​ស្រែ​ស្រូវ​របស់​ពួក​គាត់​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​បារម្ភ​ពី​ការ​បាត់​ទិ​ន្ន​​ផល​ឆ្នាំ​នេះ​។

ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រែ​ស្រូវ​ទាំងនោះ បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​ជំនន់​ទឹកភ្លៀង​ បាន​ជន់​លិច​យូរ គឺ​​និង​អាច​ធ្វើ​ឲ្យ​ស្រូវ​របស់​ពួក​គាត់​ប្រឈម​និង​ការ​រលួយ​ ឬ​ស ម្លោះ​ពួក​គាត់សម្រេច​នាំ​គ្នា​ជម្រុញ​ឲ្យ​អាជ្ញា
ធរ​ចុះ​រុះរើ​របាំង​ព្រួល និង​ស្បៃ​ចាប់​ត្រូវ ដែល​ដាក់ បាំង​ទឹក​ព្រែក និង​អូរ ដើម្បី​ឲ្យ​រំដោះ​ទឹក​ហូរ​បាន​ឆាប់​រហ័ស។

អត្ថបទសរសេរ ដោយ