ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ពីល្ងាច​ ព្រឹកឡើង​ឃើញ​ដេក​ស្លា.ប់​ក្បែរ​គុម្ព​ចេ​ក

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរសម្នាក់​​ដែលគេ​សង្ស័យថា ស្រវឹងខ្លាំង​ពេកដើរ​បុក​សសរ​បេតុង​ដួល​បែក​ក្បាល​ស្លា.ប់ ហើយពេល​ព្រឹក​ឡើង​បាន​ត្រូវ​​គេ​ប្រទះ​ឃើញ​ដេកស្លា.ប់​ក្បែរគុម្ពចេកជិតផ្ទះ​របស់​ខ្លួន ​​កាល​ពី​​​វេលាម៉ោង​៥ព្រឹក​ថ្ងៃទី​២០ មិថុនា នៅក្នុង​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់​ ស្រុក​ស្អាង ។

ខេត្តកណ្តាល ៖ បុរសម្នាក់​​ដែលគេ​សង្ស័យថា ស្រវឹងខ្លាំង​ពេកដើរ​បុក​សសរ​បេតុង​ដួល​បែក​ក្បាល​ស្លាប់ ហើយពេល​ព្រឹក​ឡើង​បាន​ត្រូវ​​គេ​ប្រទះ​ឃើញ​ដេកស្លាប់​ក្បែរគុម្ពចេកជិតផ្ទះ​របស់​ខ្លួន ​​កាល​ពី​​​វេលាម៉ោង​៥ព្រឹក​ថ្ងៃទី​២០ មិថុនា នៅក្នុង​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់​ ស្រុក​ស្អាង ។

ជនរងគ្រោះ​ត្រូវបានគេ​ស្គាល់​ឈ្មោះ​សយ វ៉ុច ភេទប្រុស អាយុ​២៥​ឆ្នាំ នៅលីវ រស់នៅភូមិ​-ឃុំ​កើតហេតុខាងលើ ។ សព​ជរងគ្រោះ​មាន​​ស្នាម​បែកក្បាល​ពីក្រោយ​ ។ ករណីនេះ​ប៉ូលិស​បាន​ចុះទៅ​​ពិនិត្យកន្លែង​កើតហេតុ និងសន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​បោក​ក្បាលនឹងសសរ​ផ្ទះខ្លួនឯង មិន​មាន​ទាក់​ទិន​នឹងករណីឃាតកម្មទេ​ ក៏​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាមប្រពៃណី ៕