ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​អ្នក​រត់​តាក់ស៊ី​ដែល​គេ​វាយ​សម្លា.ប់ សុំ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​បាន​ឆាប់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រឿងរ៉ាវ​នៃ​ការ​ស្លាប់​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់​ដឹក​ភ្ញៀវ​ពី​ភ្នំពេញ​ទៅ​កាស៊ីណូ សៀង ហៃ ស្ថិត​នៅ​ក្នុងស្រុក​ច​ន្ទ្រា រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តុលាការ​ខេត្តស្វាយរៀង​បា…

ខេត្តស្វាយរៀង ៖ រឿងរ៉ាវ​នៃ​ការ​ស្លាប់​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់​ដឹក​ភ្ញៀវ​ពី​ភ្នំពេញ​ទៅ​កាស៊ីណូ សៀង ហៃ ស្ថិត​នៅ​ក្នុងស្រុក​ច​ន្ទ្រា រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តុលាការ​ខេត្តស្វាយរៀង​បា ន​ស​ម្រ​ច​ឃុំខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ចំនួន​៤​នាក់​ស្រី​២​នាក់​។ ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ ទៅ​នឹង​អំពើ​មនុស្សឃាត​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ គុម្ពោត​លៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់​ឈ្មោះ គុ​ជ សំ​អៀ​ត អាយុ​៣៦​ឆ្ន្នាំ បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ចម្ការ​ប្រេងខ្យល់​ក្រោយ​ពី​មាន​គ្រោះថ្នាក់ ចរាចរណ៍​រវាង​ម៉ូតូ​នឹង​រថយន្ត​របស់​ជន​រង​គ្រោះ​រួច​មក​ជិត​២​ខែ​មក​ហើយ​មិនឃើញ​តុលាការ​បើក​សវនាការ​កាត់ទោស​ជន​ត្រូវ​ចោទ​ទើប​ប្រពន្ធ​ធ្វើការ​អំពាវនាវ​រក​យុត្តិធម៌​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី ស្ត្រី​ឈ្មោះ សន សុខា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ជា​ប្រពន្ធ​ជន​រង​គ្រោះ​(​អ្នក​បើក​តាក់ស៊ី​) មាន ទីលំនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា ចាប់តាំងពី​ពេល​កើតហេតុ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ តុលាការ​ខេត្តស្វាយរៀង​នៅ​ពុំ​ទាន់​បាន​លើកយក​សំណុំរឿង​ប្តី​របស់​គាត់​យក​មក​ធ្វើការ​ជម្រះក្តី​ទេ​។ ហើយ​មិនដឹង​ថា​តុលាការ​នឹង ចាត់ការ​នៅ​ពេល​ណា​ទេ បើ​ទោះបីជា​ក្រុម​គ្រួសារ​គាត់​បាន​ដាក់​ពាក្យបណ្តឹង ទៅ​បណ្តា​ស្ថាប័ន​នានា ដែល​មានការ​ពាក់ព័ន្ធ​ឱ្យ​ជួយ​រក​យុត្តិធម៌​យ៉ាងណា​ក៏​ដោយ តុលាការ​បាន​ត្រឹម​ធ្វើការ​ឃុំខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់​ជា​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​។

ទើប​ស្ត្រី​ជា​ប្រពន្ធ​សូម​ធ្វើការ​អំពាវនាវ​ក៏​ដូច​ជា​សំណូមពរ សូម​ឱ្យ​សាលាដំបូង​ខេត្តស្វាយរៀង មេត្តា​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​កាត់សេចក្តី​រក​យុត្តិធម៌​ដល់​សព​ប្តី​របស់​នាង​ផង​។ ទាក់ទិន​ករណី​ខាងលើ​នេះ មន្ត្រី​សាលាដំបូង​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​អ្នក​រត់​តាក់ស៊ី តុលាការ​កំពុង​បន្ត​ចាត់ការ​ទៅ​តាម​នីតិវិធី ដោយ​បាន​ធ្វើការ​កោះហៅ សាក្សី​ប្រហែលជា​៣០​នាក់ ដើម្បី​មក​ធ្វើការ​សាកសួរ​បន្ថែម​ទៀត ហើយ​ការ​បើក​សវន​ការ​ជម្រះ​រឿង​ក្តី អាច​ដំណើរការ​ចន្លោះ​ពេល ពី​៦​ខែ​ទៅ​១​ឆ្នាំ ឬ​រហូត​ដល់​១៨​ខែ​ក្រោយ ពេលធ្វើការ​ឃុំខ្លួន​ជនសង្ស័យ បណ្តោះអាសន្ន​រួច​ហើយ​នោះ​។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្តស្វាយរៀង​ធ្វើការ​ឃុំខ្លួន​នោះ ទី ១.​ឈ្មោះ ទិ​ត រាជ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១១ ទី​២. ឈ្មោះ ជួន សុ​ជាតិ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ពេទ្យសត្វ​ទី​៣.​ឈ្មោះ ប្រាក់​សា​រ៉ា​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​លក់ដូរ និង​ទី​៤.​ចាន់ ធូ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ