ខេត្តកណ្តាល ៖ លោកអនុសេនីយ៍ត្រីម្នាក់ត្រូវបានគាំងបេះដូងស្លាប់ ខណៈពេលដែលគាត់កំពុងលេងបាល់ទាត់ជាមួយក្រុមសមត្ថកិច្ចរបស់ស្នងការនគរបាល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២០ មិថុនា ២០១៣ ស្ថិតនៅបរិវេណស្នងការនគរបាលខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះឡាយ ឡេង អាយុ៤៥ឆ្នាំ មានទីលំនៅភូមិលេខ៩ ឃុំសំពៅលូន ស្រុកកោះធំ មានឋានៈជាអនុសេនីយ៍ត្រី និងជាអនុប្រធានប៉ុស្តិ៍គោលដៅក្អមសំណចំណុះឱ្យវរការពារព្រំដែន៦០៥ ហើយត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ មុនពេលបញ្ជូនមកមន្ទីរពេទ្យនេះ ។ សពជនរងគ្រោះត្រូវបានបញ្ជូនមកលំនៅឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ