ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​សម្រេច​កាម​ជាមួយ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នះ​គី​រី ៖ បុរស​ល្មោភកាម​ម្នាក់​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ហើយ​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​រឿង​ចាប់រំលោភ​ខាងលើ​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ព្រឹក ក្រោយ​ពី​កើតហេតុ​បាន​១​ម៉ោង…

ខេត្ត​រត​នះ​គី​រី ៖ បុរស​ល្មោភកាម​ម្នាក់​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ហើយ​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​រឿង​ចាប់រំលោភ​ខាងលើ​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ព្រឹក ក្រោយ​ពី​កើតហេតុ​បាន​១​ម៉ោង សមត្ថកិច្ច​នគរបាល​បាន​ចាប់​បាន​ជនសង្ស័យ នៅ​ចំណុច​កើតហេតុ​ស្ថិត​នៅ​ចម្ការ​ម្រេច ក្នុងភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ​។ ទាក់ទិន​ករណី​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ហន ហាង អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​កម្មក​បេះ​ផ្លែ​ម្រេច​។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៨​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​រប​សិស្ស​។ ទាំង​ជនសង្ស័យ និង​ជន​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​ចម្ការ​ម្រេច​ស្ថិត​នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។

ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ម៉ោង​ប្រហែលជា​៦ និង​៣០​នាទី​ព្រឹក ថ្ងៃខែ​ដដែល​គាត់​បាន​ចេញពីផ្ទះ​ក្នុង​ចម្ការ​ម្រេច រួម​ទាំង​កម្មករ​៣-៤​នាក់​ទៀត ទៅ​បេះ​ផ្លែ​ម្រេច​ឲ្យ​ថៅកែ​។ ដោយឡែក​ជនសង្ស័យ​ខាងលើ មិន​ព្រមទៅ​ជាមួយ​នោះ​ទេ ដោយ​គាត់​ទុក​កូនស្រី​រង​គ្រោះ​ខាងលើ​ឲ្យ​នៅ​ចាំ​រោង​ម្នាក់ឯង ពេល​គាត់​ជា​ម្តាយ​ដើរ​បាន​ប្រហែល​១០​ម៉ែត្រ បានឮ​កូនស្រី​របស់​គាត់​ស្រែកហៅ​ម្តាយ ឲ្យ​ជួយ ពេល​ឮ​កូន​ស្រែក​បែប​នេះ​ក៏​បាន​ត្រឡប់​មក​វិញ ឃើញ​ជនសង្ស័យ​បាន​ចាប់ដៃ​កូន​គាត់​ចូល​ក្នុង​បន្ទប់​ចាក់​គន្លឹះទ្វារ​ខាងក្នុង​ជាប់ ពួក​គាត់​ឃើញ​ដូច្នេះ​យក​ជើង​ធាក់​បណ្តាល​ឲ្យ​របើក​ទ្វារ​ហើយ​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ស្រុក​បរ​កែវ​។

ក្រោយ​ពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​បាន​សួរ​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេង​នោះ ពិតប្រាកដ​មែន​តែ​មិន​ទាន់​បាន​សម្រេច​ត្រូវ​ម្តា​យមក​ទាន់​។ ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ទៅ​លើ​ជន​រង​គ្រោះ​ឃើញ​មាន​ស្នាម​ជាំ​ក ជាំ​ដៃ​ទាំង​២ ដោយ​ជនសង្ស័យ​យកដៃ​វាយ​កុំ​ឲ្យ​ស្រែក​សំណាង​ដែល​ម្តា​យមក​ជួយ​ទាន់​ពេលវេលា​កុំ​អី​ជីវិត​ក្មេង​ស្រី​រង​គ្រោះ​មិនដឹង​ទៅ​ជា​យ៉ាងណា​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ