១-ដេញថ្លៃស្រា
ស្រាឆ្ងាញ់របស់មេដឹកនាំបារាំង បានតាំងបង្ហាញដើម្បីដេញថ្លៃ ។ គ្រឿងស្រវឹងមានអាយុកាលចំណាស់នោះ អាចលក់បានក្នុងតម្លៃពី២.២០០ទៅ២.៥០០អឺរ៉ូ ខណៈគ្រឿងស្រវឹងទើបផលិតថ្មីលក់បានត្រឹមតែ១៥អឺរ៉ូប៉ុណ្ណោះ ។
២-បុរសសក់ស្អាត
បុរសសក់វែងនៅក្រុងញូវយ៉ក អាយុ៣០ឆ្នាំ ម្នាក់បានទុកសក់វែងប្រហែល៦៨,៥៨សង្ទីម៉ែត្រ និងសម្រេចចិត្តកាត់សក់លក់ដោយរំពឹងថា បានថ្លៃខ្ពស់ ព្រោះសក់មានលក្ខណៈធម្មជាតិ គ្មានការលាបថ្នាំ ឬអ៊ុត ឡើយ ។
៣-ទិវាកុមារអន្តរជាតិ
ក្មេងស្រីម្នាក់ឱបតុក្កតាដំរីមានដងខ្លួនធំប៉ុនដំរីពិត ដែលតាំងបង្ហាញនៅឯសារមន្ទីរ ក្នុងទីក្រុងវូហា តំបន់ហ៊ឺប៉ើយ នៅក្នុងឱកាសទិវាកុមារអន្តរជាតិ កាលពីថ្ងៃទី១ មិថុនា ២០១៣។
៤-បង្ហាញក្បាច់គុននៅចំពោះមុខមហាជន
បុរសជនជាតិប្រេស៊ីល បង្ហាញក្បាច់ស្នៀតវិជ្ជាគុនមួយហៅថា «កាប៉ូអេរ៉ា» នៅកណ្តាលទីលានសាធារណៈផ្លាហ្សាមេយ័រ ក្នុងទីក្រុងប៉ាលម៉ា ដឺម៉ាលយ័រកា ប្រទេសប្រស៊ីល ។ នោះជាវិជ្ជាគុនដ៏ពិសេសមួយរបស់ជនជាតិប្រេស៊ីល ដើម្បីការពារខ្លួន ។
៥-កង់ហ្ការូភឿក
កូនកង់ហ្ការូភឿកមួយក្បាលបង្ហាញមុខពីក្នុងថង់ពោះរបស់មេ នៅឯឧទ្យានសត្វក្រុងឌុយប៊ើក ភាគខាងលិចប្រទេសលីម៉ង ។ កង់ហ្ការូជាសត្វមួយប្រភេទមានជម្រករស់នៅក្នុងប្រទេសអូស្ត្រាលី និងជានិមិត្តរូបរបស់ប្រទេសនេះ ។
៦-ឆ្មាសម្លឹងមើលភ្លើង
ឆ្មាមួយក្បាលអង្គុយមើលតំណក់ទឹកភ្លៀងនៅមាត់បង្អួច ។ ឆ្មានោះហាក់ដូចជាមានការចាប់អារម្មណ៍លើភ្លៀងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
៧-នាវាបុកត្រីបាឡែន
ត្រីបាឡែនមួយក្បាលបានងាប់ ក្រោយពីត្រូវនាវាដឹកទំនិញមួយគ្រឿងបុក នៅឯឈូងសមុទ្រឡុងប៊ិក កាលពីឆ្នាំ២០០៨ ។ បច្ចុប្បន្ន សហរដ្ឋអាមរិក ចាប់ផ្តើមប្រើផ្លូវនាវាជាថ្មី ដោយកាត់ចូលច្រកក្នុងឈូងសមុទ្រសានតាបាបារ៉ា ដើម្បីគេចពីចំណុចដែលត្រីបាឡែនប្រមូលផ្តុំគ្នា ។
៨-ស្រា.សរបស់ចិនក្លាយជាទីពេញនិយម
ដបស្រា.សរបស់ចិន មានស្លាកយីហោ «ប៉ៃជីវ» បានដាក់លក់ក្នុងហាងភេសជ្ជៈ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ ស្រា.ស «ប៉ៃជីវ» ជាស្រាមួយប្រភេទមានក្លិនឆួល ដោយបរិមាណអាល់កុលមានកម្រិត៥៥ដឺក្រេ បច្ចុប្បន្នកំពុងក្លាយជាទីពេញនិយមរបស់ជនជាតិចិន និងជនបរទេស ខណៈពេលហាងបិតស្រាកំពុងស្វែងរកទីផ្សារសម្រាប់នាំចេញ ។
៩-រូបថតប្រវត្តិសាស្ត្រ
បុរសម្នាក់ឈរនៅពីមុខរថក្រោះ នៅលើដងផ្លូវសន្តិភាព ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ មិថុនា ១៩៨៩ ឬនៅក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅឯទីលានធៀនអានមេន ៕
ចែករំលែកព័តមាននេះ