ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ ! សម្តេច ហ៊ុន សែន ជំរុញ​គោលដៅ​តំឡើង​ប្រាក់ខែកម្មករ​-​កម្មការិនី​រហូត​បាន​ដល់​២៤០​ឬ​២៥០$

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សម្រាប់​ឆ្នាំ​២០១៨ និង​២០១៩ ខាង​មុខ​រាជរដ្ឋាភិបាល​ត្រូវ​បង់ខាត​ប្រាក់​ចំណូល​រដ្ឋ​ប្រមាណ​១២០​លាន​ដុល្លារ ដើម្បី​តំឡើង​ប្រាក់បៀវត្ស​ឲ្យ​កម្មករ ។ សម្តេច​បាន​លើក​ពី​ការ​ប្រឹងប្រែង រក្សាសុខ​សន្តិភាព…

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សម្រាប់​ឆ្នាំ​២០១៨ និង​២០១៩ ខាង​មុខ​រាជរដ្ឋាភិបាល​ត្រូវ​បង់ខាត​ប្រាក់​ចំណូល​រដ្ឋ​ប្រមាណ​១២០​លាន​ដុល្លារ ដើម្បី​តំឡើង​ប្រាក់បៀវត្ស​ឲ្យ​កម្មករ ។ សម្តេច​បាន​លើក​ពី​ការ​ប្រឹងប្រែង រក្សាសុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ការ​កសាង ហេ​ដ្ឋា រចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ ការ​បណ្តុះបណ្តាល ធនធានមនុស្ស​ដើម្បី​ទាក់ទាញ​វិនិយោគិន​ឲ្យ មក​កម្ពុជា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​សរុប​ប្រមាណ​១៧៩១២​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅ​ក្នុង​ខេត្តកណ្តាល ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

សម្តេច​បាន​លើក​ឡើងជា​ពិសេស ការ​យកចិត្តទុកដាក់​ដំឡើង​ប្រាក់បៀវត្ស​ឲ្យ​កម្មករ នៅ​ឆ្នាំ​ក្រោយ ឡើង​ដល់​១៨២​ដុល្លារ ដោយ​រដ្ឋ​បាន​ចំណាយ​ការ​ខាតបង់​ប្រមាណ​៨០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ ក្នុង​គោលដៅ​ជំរុញ​ការ​តំឡើង​ប្រាក់បៀវត្ស​ហូត​ឲ្យ​បាន​ដល់​២៤០​ដុល្លារ ឬ​២៥០​ដុល្លារ​នៅ​ពេល​ខាង​មុខ​នេះ ។

សម្ដេច​បាន​ប្រាប់​កម្មករ​ថា ការ​ចុះ​ជួប​កម្មករ មិនមែន​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨, ២០១៩ ឬ​២០២០​នោះ​ទេ ដ៏​រាប​ណា​សម្តេច​នៅ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី សម្តេច​នឹង​នៅ​តែ​បន្ត​ចុះ​ជួប​ជាមួយ កម្មករ​យ៉ាងតិច​១០​ឆ្នាំទៅ​មុខ​ទៀត ។ សម្តេច​ថា ការ​ចុះ​ជួប​កម្មករ ក្នុង​គោលដៅ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ឲ្យ​ទទួល​បានការ​រីក​ចម្រើន​បន្ថែម​ទៀត ៕

កែសម្រួលដោយ