ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ២នាក់​ ត្រូវ​ប្រជា​ពលរដ្ឋ​ព្រួត​វាយ​បែក​ក្បាល​ហូរ​ឈាម​សន្លប់​នៅ​នឹង​កន្លែង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ ២នាក់​ ត្រូវ​បា​នប្រជា​ពល​រដ្ឋ​ព្រួត​គ្នា​វាយ​រហូត​បែក​ក្បាល​ហូរ​ឈាម​ដេក​សន្លប់​ស្តូក​ស្តឹង​លែង​ដឹង​ខ្លួន​ ខណៈដែល​មាន​យុវ​ជន​ម្នាក់​ បាន​អះ​អាង​ថា​ ខ្លួន​ជា​ជន​រង​គ្រោះ​ ត្រូវ​ជន​សង្ស័យ​ខាង​លើ​គំរាម​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​ ដែល​ហេតុ​ការណ៍នេះ​ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង​ ២​ និង​ ៣០​នាទី​ យប់​

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ ២នាក់​ ត្រូវ​បា​នប្រជា​ពល​រដ្ឋ​ព្រួត​គ្នា​វាយ​រហូត​បែក​ក្បាល​ហូរ​ឈាម​ដេក​សន្លប់​ស្តូក​ស្តឹង​លែង​ដឹង​ខ្លួន​ ខណៈដែល​មាន​យុវ​ជន​ម្នាក់​ បាន​អះ​អាង​ថា​ ខ្លួន​ជា​ជន​រង​គ្រោះ​ ត្រូវ​ជន​សង្ស័យ​ខាង​លើ​គំរាម​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​ ដែល​ហេតុ​ការណ៍នេះ​ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង​ ២​ និង​ ៣០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២០​ មិថុនា​ ២០១៣ នៅ​ភូមិ​តា​នួន​ ជិត​មណ្ឌល​សុខ​ភាព​ពោធិ៍ចិន​តុង​ ក្នុង​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

តាម​សម្តី​យុវជន​ឈ្មោះ​ សំរិទ្ធ សេរី​ អាយុ​ ២៦​ឆ្នាំ​ ដែល​អះ​អាង​ថា​ជា​ជន​រង​គ្រោះ​ បាន​ឱ្យ​ដឹងថា​ ខ្លួន​បា​នជិះ​ម៉ូតូ​ស្កុប​ពី​ ពណ៌​ឈាម​ជ្រូក​លាយ​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AU-7474 ចេញ​ទៅ​ញុំា​បង្អែម​នៅ​មុខ​ផ្សារ​ចេន​ជូរី​ផ្លាហ្សា​ លុះ​ត្រឡប់​មក​ផ្ទះ​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ​ ស្រាប់​តែមាន​ជន​សង្ស័យ​ ៣នាក់​ ជិះ​ម៉ូតូ​ ១គ្រឿង​ បាន​ធ្វើ​សកម្ម​ភាព​គំរាម​ប្លន់​ម៉ូតូ​របស់​ខ្លួន​ ភ្លាមៗ​ជន​រង​គ្រោះ​បា​នស្រែក​ចោរ​ៗ ក៏​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ម្តុំ​នោះ​ឮ នាំ​គ្នា​ព្រួត​វាយ​ទំលាក់​ជន​សង្ស័យ​ ២នាក់​ ធ្លាក់​ពី​លើ​ម៉ូតូ​ ឯ​ម្នាក់​ទៀត​បា​នជិះ​ម៉ូតូ​​រត់​បាត់​ ។ ក្រោយ​កើត​ហេតុ​ ជន​សង្ស័យ​ ២នាក់​ ដែល​ប្រជា​ពល​រដ្ឋ​ព្រួត​វាយ​ដល់​សន្លប់​ ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​លោ​កសង្ឃ ៕