ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ហ៊ីណូ​ធុន​ធំដឹក​ទំនិញ​បត់​ឆ្វេង​ត្រូវ​ម៉ូតូ​សង់​កូរ៉េ​បើក​បុក​ សន្លប់​១​ របួស​ស្រាល​១​ សង​សំណង​បញ្ចប់​រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​សន្លប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ស្រវឹង​ ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BW-2315 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កែង​៤៣២​ ស្រាប់​តែ​មា​នរថ​យន្ត​ម៉ាក​ហ៊ីណូ​ធុន​ធំ​ដឹក​ទំនិញ​ ១គ្រឿង​ ពណ៌​ប្រផេះ

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​សន្លប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ស្រវឹង​ ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BW-2315 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កែង​៤៣២​ ស្រាប់​តែ​មា​នរថ​យន្ត​ម៉ាក​ហ៊ីណូ​ធុន​ធំ​ដឹក​ទំនិញ​ ១គ្រឿង​ ពណ៌​ប្រផេះ ពាក់​ស្លាកលេខ​ ស្វាយ​រៀង​ 3A-1174 បត់​ឆ្វេង​ ក៏​ប៉ះ​ជាមួយ​ម៉ូតូ​តែម្តង​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១២​ និង​ ៤៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២០​ មិថុនា​ ២០១៣​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី២​ ខណ្ឌ​ចំការ​មន​ ។ ជន​រង​គ្រោះ​សន្លប់​ត្រូវ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ចំណែក​ភាគី​រថ​យន្ត​ក៏មា​នតំណាង​ចេញ​មក​សម្រប​សម្រួល​ចេញ​សំណង​ទៅ​ភាគី​ម៉ូតូ​ ដើម្បី​បញ្ចប់​រឿង​នៅកន្លែង​កើត​ហេតុ​ ៕