ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡាជន​ជាតិ​ស្បែក​ខ្មៅ​ ​បើក​បុក​ម៉ូតូ​សង់​កូរ៉េ​ របួស​ស្រាល​ ៣នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ និង​ស្រ្តី​ ២នាក់​ បា​នរង​របួស​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​បី​ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​កំបោរ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ តា​កែវ​ 1F-7261 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥១​ លុះ​មក​ដល់​ចំណុច​កែង​ផ្លូវ​១០៨​ ក៏​ត្រូវ​រថ​យន្ត​កូរ៉ូឡា​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-5370 បើក​បរ​ដោយ​ជន​ជាតិ​ស្បែក​ខ្មៅ​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ និង​ស្រ្តី​ ២នាក់​ បា​នរង​របួស​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​បី​ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​កំបោរ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ តា​កែវ​ 1F-7261 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥១​ លុះ​មក​ដល់​ចំណុច​កែង​ផ្លូវ​១០៨​ ក៏​ត្រូវ​រថ​យន្ត​កូរ៉ូឡា​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-5370 បើក​បរ​ដោយ​ជន​ជាតិ​ស្បែក​ខ្មៅ​ បាន​បើក​ទៅ​បុក​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​ ឯរថ​យន្ត​ធ្លាក់​កាង​មុខ​ផ្នែក​ខាង​ឆ្វេង​កំពិត​មុខ​ ។

ហេតុ​ការណ៍​នេះ បានកើត​ឡើងកា​លពី​វេលា​ម៉ោង​ ១​ និង​ ៤០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២០​ មិថុនា​ ២០១៣​ នៅ​ក្នុង​ភូមិ​៣​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើត​ហេតុ​ ភាគី​ទាំង​ពីរបា​នចរចា​គ្នា​នៅ​នឹង​កន្លែង​ ដោយ​សារ​មិន​មាន​របួស​ និង​ខូច​ខាត​អ្វី​ធ្ងន់​ធ្ងរ​ឡើយ​​ ៕