រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានបើកបររថយន្តកាមរីឆ្លាម១គ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន២កង់ រីឯរថយន្តបានកៀបជាប់នឹងរបាំងថ្មរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទីយប់ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុបទល់មុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
រថយន្តមួយគ្រឿងខាងលើម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៩-២.៨៥០០ បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅពីកើតទៅលិច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់គឺជាជនជាតិចិនសង្ស័យស្រវឹង បើកបររថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតអស់មួយកំណាត់ផ្នែកខាងមុខយ៉ាងដំណំជាប់ទៅមុខទៀតលែងរួច រីឯរបាំងថ្មពុះចែកទ្រូងផ្លូវដែលជាសម្បិត្តរបស់រដ្ឋវិញបានរងការខូចខាតអស់ចំនួន២កង់ ចំណែកអ្នកបើកបរមានគ្រោះថ្នាក់អ្វីឡើយ។
គួរបញ្ជាក់ផងដែរថា ចំណុចកើតហេតុខាងលើជាកន្លែងដែលមានរថយន្តបុករបាំងថ្មស្ទើររាល់ថ្ងៃទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ធានបានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំមកស្ទូចរថយន្តបង្កយកទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លូនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ